ស្វែងយល់​អំពី​បេតិកភណ្ឌ​អង្គរ​

សៀមរាប: អង្គរ​ត្រូវបាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​តាំងពី​ឆ្នាំ​១៩៩២​មក ប៉ុន្តែ​នៅតែមាន​អ្នកយល់ច្រឡំ​ថា ការចុះបញ្ជី​បេតិកភណ្ឌ​នេះ​គឺ​សំដៅ​ទៅលើ​ប្រាសាទអង្គរវត្ត​។​តាមពិត​មិនមែន​មានតែ​ប្រាសាទអង្គរវត្ត​មួយ​ទេ ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​គឺ​ប្រាសាទអង្គរវត្ត​គ្រាន់តែ​ជា​ប្រាសាទ​មួយ ក្នុងចំណោម​ប្រាសាទ​ជិត​១០០ ដែល​បាន​ចុះបញ្ជី​។​បេតិកភណ្ឌ​អង្គរ​ដែល​បាន​ចុះបញ្ជី​នេះ​គឺ​រមណីយដ្ឋាន​អង្គរ​ទាំងមូល ដែល មាន​ប្រាសាទ បុរាណ​ដ្ឋា​ន ស្ថានីយ​បុរាណវិទ្យា បរិស្ថាន និង​សហគមន៍​មនុស្ស​ផងដែរ​។​
​    ​តំបន់​អង្គរ​ឬ​រមណី​ដ្ឋា​ន​អង្គរ ដែល​ត្រូវបាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​នេះ មាន​ផ្ទៃដី​សរុប​៤០១​គីឡូម៉ែត្រ​ក្រឡា ដែល​បែង​ចែកជា​៣​តំបន់​ធំៗ​គឺ តំបន់​កណ្តាល​ដែល មាន​ប្រាសាទ​ច្រើន ដូចជា​ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និង​ប្រា សាទ​នាគព័ន្ធ​។​ល​។​មាន​ផ្ទៃដី​សរុប​៣៥១០០​ហិកតា​។​តំបន់​ខាងជើង​ដែលមាន​ប្រាសាទ បន្ទាយស្រី មាន​ផ្ទៃដី​សរុប​២០០០​ហិកតា ។​តំបន់​ខាងត្បូង​ឬ​ហៅថា​តំបន់​រលួស​ដែលមាន ប្រាសាទបាគង​ប្រាសាទ​ព្រះ​គោ ប្រាសាទលលៃ​។​ល​។​មាន​ផ្ទៃដី​សរុប​៣០០០​ហិកតា​សរុប តំបន់​ទាំង​៣​នេះ​មក​ហៅថា​ឧទ្យាន​អង្គរ​ឬ​រមណីយដ្ឋាន​អង្គរ​។​
​    ​ក្នុង​ឧទ្យាន​អង្គរ​ទាំងមូល មាន​របស់​៣​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មិន អាច​កាត់ផ្តាច់​ពីគ្នា​បាន​គឺ​ប្រាសាទ បរិស្ថាន និង​សហគមន៍​មនុស្ស​ឬ​ហៅ​ម្យ៉ាង​ទៀតថា វប្បធម៌ ទេសភាព និង​ប្រជាជន​។​
​ខាងលើនេះ​ជាការ​ផ្សព្វ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​អាជ្ញាធរ​ជាតិ​មួយ​គ្រប់គ្រង និង​អភិរក្ស​តំបន់​អង្គរ​៕

ស្វែងយល់​អំពី​បេតិកភណ្ឌ​អង្គរ​

ស្វែងយល់​អំពី​បេតិកភណ្ឌ​អង្គរ​

ស្វែងយល់​អំពី​បេតិកភណ្ឌ​អង្គរ​