អាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនាប្រាសាទតាព្រហ្ម គឺដើម្បីរៀបចំសណ្តាប់ធ្នាប់ រក្សាសុវត្ថិភាពភ្ញៀវនិងប្រាសាទ

សៀមរាប: ចាប់តាំងពីខែមិនាឆ្នាំ២០១៥មក ការទស្សនាប្រាសាទតាព្រហ្មត្រូវបានរៀបចំជាវង់ ទស្សនាឯកទិសត្រង់ផ្នែកកណ្តាល ដោយតម្រូវអោយភ្ញៀវ ទេសចរចូលតាមច្រកខាងកើតតែមួយ ច្រក។ការរៀបចំនេះគឺក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់នៃការទស្សនា កាត់បន្ថយការកកស្ទះ រក្សា សុវត្ថិភាពជូនភ្ញៀវ និងជាពិសេសសុវត្ថិភាពប្រាសាទ។ចុងឆ្នាំ២០១៥កន្លងទៅនេះ អាជ្ញាធរជាតិ អប្សរាបានសម្រេចបើកបន្ថែមច្រកចូលខាងកើតមួយទៀត ត្រង់ថែវដែលក្រុមការងារASI  របស់ ប្រទេសឥណ្ឌា បានជួសជុលរួចរាល់ ដើម្បីសម្រួលលំហូរភ្ញៀវទេសចរកាន់តែប្រសើរថែមទៀត។
    លោក ឡុង ស៊ីនឿន ប្រធានក្រុមឆ្មាំប្រាសាទតាព្រហ្ម បានបញ្ជាក់ថាការរៀបចំវង់ទស្សនា នេះឡើង យើងទទួលបានការពេញចិត្តពីភ្ញៀវទេសចរនិងបណ្តាមគ្គុទ្ទេសក៍ជាច្រើន ជាពិសេសការ រៀបចំនេះក៏ងាយស្រួលដល់ក្រុមការងាររបស់លោក ក្នុងការរក្សាសណ្តាប់ធ្នាប់ និងលើកកំពស់ កុណភាពទស្សនាចរកាន់តែល្អប្រសើរ។
    លោកស្រី អ៊ុំ ម៉ារ៉ាឌី អនុប្រធានទទួលបន្ទុករួមនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានបញ្ជាក់ថា ការរៀបចំវង់ទស្សនានេះគឺជាដំណោះស្រាយទៅលើបញ្ហាកកស្ទះ ដោយដើរបញ្ច្រា សទិសគ្នានាពេលកន្លងមក ។ក្រោយការអនុវត្តសាកល្បងនៅវង់ទស្សនានេះ យើងសង្កេតឃើញថា ភ្ញៀវភាគច្រើនមានការពេញចិត្ត ហើយយើងធានាបាននៅសុវត្ថិភាពនៃការទស្សនារបស់ភ្ញៀវនិង ធានាដល់សុវត្ថិភាពប្រាសាទផងដែរ។ផ្នែកខាងក្នុងប្រាសាទ មានភាពទូលាយល្មមមិនកកចង្អៀត ខ្លាំងដុចពេលមុនៗឡើយ ព្រោះយើងរៀបចំអោយភ្ញៀវចូលទស្សនាតាមលំដាប់លំដោយនិងមិន អោយត្រលប់ថយក្រោយ។
    លោក សុខ សង្វារ អគ្គនាយករងនិងជាប្រធានក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេស ចរណ៍អង្គរ TMP បានបញ្ជាក់ថាការដាក់អោយអនុវត្តវង់ទស្សនានេះ យើងបានសិក្សានិងពិគ្រោះ យោបល់យ៉ាងម៉ត់ចត់ជាមួយអ្នកជំនាញជាច្រើន ជាពិសេសគណៈកម្មាធិការ អាយ ស៊ី ស៊ីអង្គរ ។ យើងគិតគូរពីសុវត្ថិភាពប្រាសាទសុវត្ថិភាពភ្ញៀវទេសចរនិងតម្លៃរបស់ប្រាសាទជាចម្បង។ទោះជា យ៉ាងណាលោកបានបន្តថាយើងរីករាយនឹងទទួលនៅគំនិតកែលម្អរ ក្នុងន័យស្ថាបនាពីសំណាក់ ភ្ញៀវនិងមគ្គុទ្ទេសក៍គ្រប់គ្នា ធ្វើយ៉ាងណាអោយភ្ញៀវទេសចរដែលមកទស្សនាអង្គរ ទទួលបានបទពិ សោធល្អនិងផ្សព្វផ្សាយបទពិសោធល្អទាំងនោះបន្តទៅភ្ញៀវផ្សេងៗទៀត៕