ង៉ែត រដ្ឋាបានត្រឹមស្មើ

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន​Ganzberg របស់ SEA-TV អ្នក​ប្រដាល់​ង៉ែត រដ្ឋា​ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ ប្រដាល់​ថៃ Re Da ។​

​    ​ក្នុងការ​ប្រកួត ៥ ទឹក​នោះគេ​សង្កេតឃើញថា​Re Da បានធ្វើ​ឲ្យ​រដ្ឋា​ដួល​ទៅលើ​សង្វៀន​ជា​ញឹកញាប់​មិន​តែប៉ុណ្ណោះ​រដ្ឋា​ដែល​ ពូកែ​ជើង​ន​ញ​បែរជា​ទាត់​ចេញ​មិន​រួច​ទៀតផង ។ នេះ​ជា​លើក​ទី ៣ ហើយ​ដែល​អ្នក​ប្រដាល់​ថៃ​រូប​នេះ​មក​ប្រកួត​ស្រុក​ខ្មែរ​ដែល ២ លើក​មុនគេ​ជួប​បរាជ័យ​ប៉ុណ្ណោះ​ទើបតែ​លើក​នេះ​ទេ​បាន​ស្មើ​ពិន្ទុ​នោះ ។​
​     ​មាស ច័ន្ទ​មាន​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Phich Nam Ek ដោយ​ពិន្ទុ​ទាំង​ប្រ​ឲ្ផិ​ត​ប្រ​ផើយ ។​

​    ​ក្នុងការ​ប្រកួត​គេ​សង្កេតឃើញ​ថាច័ន្ទ​មាន​វ៉ៃ​បានល្អ​នៅ​ទឹក​ដំបូងៗ គឺ​គេ​ប្រើ​កណ្ដាប់ដៃ​បានល្អ ។​ចាប់ពី​ទឹក​ ទី ៤ ទៅ​ច័ន្ទ​មាន​វ៉ៃ​គូប្រកួត​លែង​ចូល​ហើយ​កម្លាំង​គេ​ស្រុតចុះ​យ៉ាងខ្លាំង​ ទៀតផង ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រក​យ​ត​គ្នា ៥ ទឹក​ពេញ​ដែល​លទ្ធផល​ចុងក្រោយ​មាស ច័ន្ទ​បានទទួល​ជ័យជំនះ​ លើ Phich Nam Ek ដោយ​ពិន្ទុ ។​