គណបក្សសំបុកឃ្មុំ ទទួល​សមាជិក​បន្ថែម ៧១រូប នៅខេត្តត្បួងឃ្មុំ

ភ្នំពេញ៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៦នេះ បានអះអាងថា គណបក្សរបស់លោក ទទួលបានសមាជិក ៧១នាក់ បន្ថែមទៀត មកពីភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក ម៉ម សូណង់ដូ បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា " ថ្ងៃទី១០មករា ឆ្នាំ២០១៦ ខ្ញុំ ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ព្រមទាំងសមាជិកសមាជិការ គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យមួយចំនួន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលគ្មានគំរោងគ្រោងទុកជាមុននោះទេ ធ្វើនៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយមានបងប្អូនប្រជាពលរដ្ឋ ស្ម័គ្រចិត្ត ប្ដេជ្ញា បូជាដើម្បីជាតិ ចូលរួមមានចំនួន៧១នាក់"។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៦  ធ្នូ ឆ្នាំ ២០១៥ លោក ម៉ម សូណង់ដូ ក៏ទទួលបានសមាជិក២២០នាក់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំ ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំងផងដែរ ៕

គណបក្សសំបុកឃ្មុំ ទទួល​សមាជិក​បន្ថែម ៧១រូប នៅខេត្តត្បួងឃ្មុំ

គណបក្សសំបុកឃ្មុំ ទទួល​សមាជិក​បន្ថែម ៧១រូប នៅខេត្តត្បួងឃ្មុំ

គណបក្សសំបុកឃ្មុំ ទទួល​សមាជិក​បន្ថែម ៧១រូប នៅខេត្តត្បួងឃ្មុំ