កំពុងតែ​បើកឡាន​តាមផ្លូវ​ ស្រាប់តែ​លេចចេញ​ពស់ថ្លាន់​ មួយក្បាល​ទម្ងន់​ ៧ គីឡូក្រាម នៅក្នុងឡាន

ភ្នំពេញ៖ បុរសម្នាក់ខណៈកំពុង បើកបររថយន្តរបស់ខ្លួន នៅតាមដងផ្លូវ ស្រាប់តែមានធ្លាក់ចេញ កន្ទុយពស់ថ្លានមួយក្បាល ចេញក្រៅឡានបង្កឲ្យ មានការភ្ញាក់ផ្អើលតែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង២រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវ១២៥ កែងផ្លូវលេខ១៨២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សាក្សីពីកន្លែងកើតហេតុ បានបញ្ជាក់ថា បុរសម្នាក់បានបើករថយន្ត កាមរីបាឡែនមួយគ្រឿង ពណ៌ឈាមជ្រូក ស្លាកលេខ ភ្នំពេញ 2AB-1236 នៅលើដងផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តរបស់លោកមានលេចចេញកន្ទុយសត្វពស់ថ្លាន់មួយក្បាលបង្កភ្ញាក់ផ្អើលដល់អ្នកដំណើរ ពេលនោះបានហៅម្ចាស់រថយន្តឲ្យឈប់ ហើយនាំគ្នាទាញកន្ទុយសត្វពស់ថ្លាន់នោះចេញមក ដែលមានទម្ងន់រហូតដល់៧គីឡូក្រាម ។

ក្រោយហេតុការណ៍កើតឡើងម្ចាស់រថយន្ត និងអ្នកដំណើរទាំងនោះ បានប្រគល់សត្វពស់ថ្លាន់មួយក្បាលនេះ ជូននគរបាលប៉ុស្តិ៍បឹងព្រលិត ខណ្ឌ៧មករា ដើម្បីបន្តប្រគល់ ជូនក្រុមអភិរក្សសត្វព្រៃ ដើម្បីនាំយកសត្វពោះ នេះទៅលែងនៅភ្នំតាម៉ៅ ៕

កំពុងតែ​បើកឡាន​តាមផ្លូវ​ ស្រាប់តែ​លេចចេញ​ពស់ថ្លាន់​ មួយក្បាល​ទម្ងន់​ ៧ គីឡូក្រាម នៅក្នុងឡាន