តើ​យើង​គួរ​ទិញ​ទូរស័ព្ទ​ដែល​មាន​ក្រុមហ៊ុន​នាំ​ចូល​ផ្ទាល់​ក្នុង​ស្រុក​ឬ​ក៏​គ្មាន? ស្វែង​យល់​ទាំង​អស់គ្នា!

សព្វថ្ងៃទីផ្សាប្រទេសកម្ពុជាយើង កំពុងចរាចរណ៍ ទៅដោយ ស្មាតហ្វូនគ្រប់ម៉ាក គ្រប់ម៉ូត ហើយម៉ាកសញ្ញា ទូរស័ព្ទខ្លះ ក៏មានក្រុមហ៊ុន នាំចូលផ្ទាល់ ដូចជា Samsung, LG, Huawei រីឯម៉ាក សញ្ញាទូរស័ព្ទខ្លះ ទៀតពុំមាន ក្រុមហ៊ុននាំចូល ផ្ទាល់នោះទេ ដោយស្មាតហ្វូន ទាំងនោះ ត្រូវបាន នាំចូលមក តាមរយៈហាងលក់ ទូរស័ព្ទនានា ក្នុងប្រទេស ដូចជា Nexus, OnePlus, Motorola ជាដើម។ ហើយមុន នឹងសម្រេចចិត្ត ជ្រើសទិញ ទូរស័ព្ទអ្វីមួយ តើអ្នកបាន ពិចារណា លើចំនុចខ្លះៗ ដែលទាក់ទងនឹង ប្រធានបទខាង លើរឺទេ? ដូច្នេះថ្ងៃនេះ ខេមបូ រីផតនឹង បង្ហាញនូវ ចំនុចមួយចំនួន ទាក់ទងនឹង ការទិញ ទូរស័ព្ទដែលមាន ក្រុមហ៊ុន នាំចូលផ្ទាល់ ឬមិនមាន។

តើ​យើង​គួរ​ទិញ​ទូរស័ព្ទ​ដែល​មាន​ក្រុមហ៊ុន​នាំ​ចូល​ផ្ទាល់​ក្នុង​ស្រុក​ឬ​ក៏​គ្មាន? ស្វែង​យល់​ទាំង​អស់គ្នា!

 1. ចំពោះការទិញទូរស័ព្ទដែលមានក្រុមហ៊ុននាំចូលផ្ទាល់
 • បើយើងជ្រើសរើសទិញទូរស័ព្ទ ដែលមាន ក្រុមហ៊ុននាំ ចូលផ្ទាល់ នោះយើង មិនបាច់ ព្រួយបារម្ភ អំពីការធានា ព្រោះភាគច្រើន នៃក្រុមហ៊ុន ដែលនាំ ចូលផ្ទាល់ សុទ្ធតែផ្តល់ ការធានាត្រឹមត្រូវ និង បំរើសេវាកម្ម ជុសជុលអោយ យើងបានល្អ រីឯគ្រឿងបន្លាស់ ក៏មាន គ្រប់គ្រាន់សម្រាប់ផ្លាស់ប្តូរ មិនចាំបាច់ រង់ចាំ ការកុម្ម៉ង់ គ្រឿងបន្លាស់ពី ប្រទេសក្រៅ ដែលធ្វើ អោយយើងចំណាយ ពេលវេលា រង់ចាំយូរ។ តើ​យើង​គួរ​ទិញ​ទូរស័ព្ទ​ដែល​មាន​ក្រុមហ៊ុន​នាំ​ចូល​ផ្ទាល់​ក្នុង​ស្រុក​ឬ​ក៏​គ្មាន? ស្វែង​យល់​ទាំង​អស់គ្នា!
 • ការទិញទូស័ព្ទពីក្រុមហ៊ុននាំចូលផ្ទាល់ធ្វើអោយ យើងមាន ទំនុកចិត្ត ថាយើងទិញ បានរបស់ល្អ ពីក្រុមហ៊ុនផ្ទាល់ ដូច្នេះមិន បាច់ព្រួយបារម្ភ ខ្លាចទិញប៉ះ របស់អន់ ឬ របស់បោកប្រាស់។
 • បើយើងទិញទូរស័ព្ទពីក្រុមហ៊ុនផ្ទាល់ យើងក៏អាចមាន ឱកាស ទទួលបាន Promotion ល្អៗពីក្រុមហ៊ុនដែរ ដូចជាការ បន្ថែមជូនគ្រឿង Accessories ឬ ស្រោមការពារ ទូរស័ព្ទជាដើម។ តើ​យើង​គួរ​ទិញ​ទូរស័ព្ទ​ដែល​មាន​ក្រុមហ៊ុន​នាំ​ចូល​ផ្ទាល់​ក្នុង​ស្រុក​ឬ​ក៏​គ្មាន? ស្វែង​យល់​ទាំង​អស់គ្នា!
 1. ចំពោះការទិញទូរស័ព្ទដែលគ្មានក្រុមហ៊ុននាំចូល ឬ ជាទូរស័ព្ទ ម៉ាកសញ្ញាល្បី នៅក្រៅស្រុក
 • ជាក់ស្តែងមិនមែនទូរស័ព្ទទាំងអស់សុទ្ធតែមានក្រុមហ៊ុនាំចូល ផ្ទាល់នោះទេ ដូចជា ម៉ាកOnePlus, ស្មាតហ្វូន Nexus របស់ Google ឬ Motorola ជាដើម។ ទាំងនេះសុទ្ធ តែម៉ាកសញ្ញាទូរស័ព្ទ ដែលល្បី ក្នុងពិភព បច្ចេកវិទ្យា តែវាពិបាក រកទិញបន្តិច នៅក្នុងស្រុក ហើយបើមានលក់ ក៏មានតម្លៃ រាងថ្លៃជាង ទីផ្សារ បរទេសដែរ ព្រោះទូរស័ព្ទ ម៉ាកសញ្ញា ទាំងនោះត្រូវបាននាំចូល តាមរយៈ ហាងលក់ទូរស័ព្ទ មួយចំនួន ប៉ុណ្ណោះ។ ហើយសម្រាប់ អ្នកខ្លះ ទៀតអាចផ្ញើ បងប្អូន អោយទិញ ផ្ញើពីស្រុកក្រៅ ក៏មានដែរ ដូច្នេះវាចំណាយ ថវិការ ច្រើនតង់ និង ចំណាយពេល វេលាបន្តិច។ តើ​យើង​គួរ​ទិញ​ទូរស័ព្ទ​ដែល​មាន​ក្រុមហ៊ុន​នាំ​ចូល​ផ្ទាល់​ក្នុង​ស្រុក​ឬ​ក៏​គ្មាន? ស្វែង​យល់​ទាំង​អស់គ្នា!
 • ប៉ុន្តែបើយើងជ្រើសរើសទិញទូរស័ព្ទម៉ាកសញ្ញា ទាំងនោះ យើងអាច ទទួលបានបទ ពិសោធន៍ប្រើប្រាស់ថ្មី ជាមួយនឹង បច្ចេកវិទ្យា ដែលបំពាក់ លើវា។ ហើយសម្រាប់ មនុស្សដែល ចូលចិត្តប្រើប្រាស់ ទូរស័ព្ទដែល ខុសប្លែក ពីគេ និង ទូរស័ព្ទដែល ល្បីក្នុងពិភព បច្ចេកវិទ្យា ពួកគេ តែងតែ ចូលចិត្តទិញ ទូរស័ព្ទដែលមាន ម៉ាកសញ្ញាល្បីៗ ទាំងនោះ។ តើ​យើង​គួរ​ទិញ​ទូរស័ព្ទ​ដែល​មាន​ក្រុមហ៊ុន​នាំ​ចូល​ផ្ទាល់​ក្នុង​ស្រុក​ឬ​ក៏​គ្មាន? ស្វែង​យល់​ទាំង​អស់គ្នា!
 • គុណវិបត្តិម្យ៉ាងដែលអ្នកទាំងអស់គ្នាគួរពិចារណា មុនពេលទិញ ទូរស័ព្ទម៉ាកសញ្ញា ក្រៅប្រទេស គឺការធានា ព្រោះបើទូរស័ព្ទ ទាំងនោះខូច ឬ បែកអេក្រង់ វាពិបាក ក្នុងការ ស្វែងរក ឬ កុម្ម៉ង់ទិញ គ្រឿងបន្លាស់ ពីបរទេស ហើយពេលខ្លះ គ្រឿងបន្លាស់ របស់ទូរស័ព្ទ ទាំងនោះ ក៏ពិបាក រកដែរ។ តើ​យើង​គួរ​ទិញ​ទូរស័ព្ទ​ដែល​មាន​ក្រុមហ៊ុន​នាំ​ចូល​ផ្ទាល់​ក្នុង​ស្រុក​ឬ​ក៏​គ្មាន? ស្វែង​យល់​ទាំង​អស់គ្នា!

ដូច្នេះ ខេមបូ រីផត សង្ឃឹមថាមុនពេល ដែលអ្នកសម្រេចចិត្ត ទិញទូរស័ព្ទ អ្វីមួយអ្នក គួរតែពិចារណា អោយបាន ល្អិតល្អន់។ ប្រសិនបើអ្នក សម្រេចចិត្តថា ទិញប្រើហើយ មិនលក់ អ្នកអាច សាកល្បង ប្រើប្រាស់ទូរស័ព្ទ ម៉ាកសញ្ញា ក្រៅស្រុក ទាំងនោះ តែបើ អ្នកប្រើ ហើយចង់ផ្លាស់ ប្តូរស៊េរី អ្នកគួរតែទិញ ទូរស័ព្ទដែលមាន ក្រុមហ៊ុន នាំចូលផ្ទាល់ ព្រោះវាមាន ហាងឆេងជាង។

 • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!
 • ដោយ: Samphas
 • 10:51 AM, 10 January
 • ប្រភព: ខេមបូរីផត
 • Tag: ចំណេះដឹងទូទៅ