មិនមាន​ការយកពន្ធ​លើ​ការផ្ទេរ​កេរ​មរតក​នោះឡើយ​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​មិន​ឲ្យ​មានការ​បង់ពន្ធ​លើ​ការផ្ទេរ​កេរ​មរតក​ទៀតឡើយ​។ នេះ​បើតាម​សំណេរ​របស់លោក ខៀវ កាញារីទ្ធ ដែល​កំពុង​ស្ថិតនៅក្នុង​សន្និបាត​លើក​ទី​៣៩​នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​១០ ខែមករា នេះ​។​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​ជា​បន្តបន្ទាប់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ដោយ​ដកស្រង់​សម្តី​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថា​៖ «​ជា​ជំហាន​ដំបូង មិន​យកពន្ធ​លើ​ការផ្ទេរ​កេរ​មរតក​ពី​ឪពុកម្ដាយ​ទៅ​កូន ពី​ជីដូន​ជីតា​ទៅ​ចៅ និង រវាង​ប្តី​ប្រពន្ធ »​។​

​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លើកឡើង​បន្ថែមថា សម្តេច ហ៊ុន សែន សម្រេច​ព្យួរ​រាល់​ការបង់ពន្ធ​ប្រថាប់ត្រា​ក្នុងការ​ផ្ទេរមរតក​ពី​ឪពុកម្តាយ​មក​កូន ពី​តា​យាយ​ទៅ​ចៅ និង​ពី​ប្តី​ប្រពន្ធ​ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ​ដោយ​គិត​អត្រាពន្ធ ០​ភាគរយ​។​

​បើតាម​លោក ឡុង ឌី​ម៉​ង់ នេះ​ជា​សម្រាល​បន្ទុក និង​ជីវភាព​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ និង​គ្រប់​និន្នាការ​នយោបាយឲ្យ​រួច​ផុតពី​ការបារម្ភ​អំពី​សេដ្ឋកិច្ច​គ្រួសារ​៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​