ភេសជ្ជៈ​មួយ​នេះ​ពិតជា​ពិសេស​ដល់​រាងកាយ​

ភេសជ្ជៈ​មួយ​នេះ​ពិតជា​ពិសេស​ដល់​រាងកាយ​

ភេសជ្ជៈ​ផ្សំ​ចូល​គ្នា​ដ៏​អស្ចារ្យ​មួយ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់​ក្នុង​ការការពារ​អ្នក​ពី​ការបង្ក​រោគ​មួយចំនួន​ដែល​បង្កឡើង​ដោយ​វីរុស និង​បាក់តេរី​។ 
 
​យើង​ទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​ហើយ​អំពី​អត្ថប្រយោជន៍​របស់​ប្រេង​អូ​លីវ​។ ប៉ុន្តែ​នៅពេល​យើង​ប្រើ​វា​ផ្សំ​នឹង​ទឹក​ក្រូចឆ្មា​ទៀត​នោះ វា​រឹតតែ​មាន​ថាមពល​កាន់តែ​អស្ចារ្យ​ក្នុង​ការសម្លាប់​បាក់តេរី វីរុស និង​ប្រឆាំង​ការ​រលាក​។ លើសពីនេះទៅទៀត វា​នឹង​ស្តារ​មុខងារ​រាងកាយ​ឡើងវិញ និង​បង្កើន​ថាមពល​។ ភេសជ្ជៈ​មួយ​នេះ​នឹង​ទៅ​លាង​សម្អាត​ជាតិពុល និង​សារធាតុ​គីមី​គ្រោះថ្នាក់​ចេញពី​រាងកាយ​បាន​យ៉ាង​ល្អ​។ 
 
​អ្នក​ក៏​នឹង​សម្គាល់​ឃើញ​ថា​ស្នាម​ខ្មៅៗ​នៅ​ជុំវិញ​ភ្នែក​បាត់​ទៅ​វិញ​កាន់តែ​លឿន​ដែរ​។ 
 
​យ៉ាងណាមិញ អ្នក​គួរតែ​ញ៉ាំ​ភេសជ្ជៈ​មួយ​នេះ​ជាប់​រហូត​ជា​ប្រចាំ​រយៈពេល​យ៉ាងហោចណាស់ មួយខែ​។ ចូរ​ផ្សំ​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្រូចឆ្មា​ស្រស់​មួយ​កែវ និង​ញ៉ាំ​វា​ចូលគ្នា​រៀងរាល់​ព្រឹក​នៅ​ពេល​ពោះ​ទទេ​។ បន្ទាប់មក អ្នក​អាច​ញ៉ាំ​អាហារ​ពេលព្រឹក​ធម្មតា​បាន​ហើយ​។ 
 
​ភេសជ្ជៈ​មួយ​នេះ​នឹង​ទៅ​ពង្រឹង​ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ជួយ​អ្នក​សម្រក​ទម្ងន់​បាន​ទៀត​។ វា​គឺជា​របៀប​ព្យាបាល​អាការៈ​ទល់លាមក និង​បញ្ហា​ចលនា​ក្រពះ​ពោះវៀន​ដើរ​មិន​ស្រួល តាម​បែប​ធម្មជាតិ​៕ 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។