សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ព្យួរ​ចោល​នូវ​ការជាប់​ពន្ធ​លើ​បន្ទុក ក្នុងការ​ផ្ទេរមរតក​អចលនទ្រព្យ​

ភ្នំពេញ: យោងទៅលើ​ស្មារតី​នៃ​សន្និបាត​គណបក្ស​ប្រជាជន លើក​ទី ៣៩ អាណត្តិ​ទី ៥ នៅ​ថ្ងៃទី​១០ មករា ឆ្នាំ​២០១៥ នេះ ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ព្យួរ​ចោល​នូវ​ការជាប់​ពន្ធ​លើ​បន្ទុក​ក្នុងការ​ផ្ទេរមរតក​អចលនទ្រព្យ​ពី ឪពុកម្តាយ​ទៅ​កូន ពី​ជីដូន​ជីតា​ទៅអោយ​ចៅ និង​ពី​ប្តី ទៅអោយ​ប្រពន្ធ ឬ​ពី​ប្រពន្ធ​ទៅអោយ​ប្តី​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​ការសម្រេច​ព្យួរ​ច្បាប់​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​អោយចំ​ទិសដៅ កុំអោយ​មានការ​ព្រួយបារម្ភ និង​កង្វល់​ក្នុង​ការផ្ទេរ​អចលនទ្រព្យ​ដែលជា​កេរ្តិ៍មរតក​ពី​សមាជិកគ្រួសារ​ម្នាក់ ទៅ​សមាជិកគ្រួសារ​ម្នាក់ទៀត ដោយ​មិនចាំបាច់​បង់ប្រាក់​ថ្លៃ​សេវា​ឡើយ​"​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល បាន​លើកឡើងថា "​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ស្តាប់ និង​ទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បី​ដោះស្រាយ​ជូន​បងប្អូន ដើម្បី​ទទួលបាន​នូវ​សេវាសាធារណៈ​សមរម្យ និង​ផលប្រយោជន៍​ច្រើន​ថែមទៀត​ពី​សង្គមជាតិ​"៕​

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ព្យួរ​ចោល​នូវ​ការជាប់​ពន្ធ​លើ​បន្ទុក ក្នុងការ​ផ្ទេរមរតក​អចលនទ្រព្យ​

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ព្យួរ​ចោល​នូវ​ការជាប់​ពន្ធ​លើ​បន្ទុក ក្នុងការ​ផ្ទេរមរតក​អចលនទ្រព្យ​