សម្តេច​ហ៊ុនសែន បង្ហាញ​ពី​ការអភិវឌ្ឍ​ផ្លូវជាតិ​លេខ​៦A

ភ្នំពេញ: "​ការអភិវឌ្ឍ​ផ្លូវជាតិ​លេខ ៦A គឺ​បាន​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​អាជីវករ កាន់តែ​ងាយស្រួល​និង​ប្រសើរ​ជាង​មុន​។ ផ្លូវ​ស្ពាន​កាន់តែ​រីកចម្រើន​ទៅមុខ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​រីករាយ ចំពោះ​សមិទ្ធផល​ទាំងអស់នេះ​។ សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ខិ​ខំ​អភិវឌ្ឍន៍​ប្រទេសជាតិ អោយ​កាន់តែ​រីកចម្រើន​ទៅមុខ​ថែមទៀត​"​។ នេះ​ជា​ខ្លឹមសារ ភ្ជាប់​នឹង​វិ​ដេ​អូ​រយៈពេល​ជាង ៤ នាទី ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ហ៊ុនសែន នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែមករា ឆ្នាំ​២០១៦​។​

​ជាការ​ពិត ផ្លូវជាតិ​លេខ​៦ A ចាប់ពី​ស្ពាន​ជ្រោយចង្វា ដែល​ទើបតែ​ជួសជុល​ពង្រីក​ថ្មី​នេះ គឺជា​ផ្លូវ​គំរូ នៅក្នុង​ប្រទេស​កម្ពុជា​។ ផ្លូវជាតិ​លេខ​៦ A មាន​គន្លង ខណ្ឌ​ចែក​ទ្រូងផ្លូវ ដែល​មិន​គ្រាន់តែ​ជា​បង្ហាញ​ពី​សោ​ភណ្ឌ​ភាពល្អ​ទេ តែ​ក៏​ជា​កត្តា​សំខាន់បំផុត ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ គ្រោះថ្នាក់​ចរាចរណ៍ ដែល​បានសម្លាប់​ជីវិត​ពលរដ្ឋ​កម្ពុជា មិនតិចជាង ៦ នាក់​នោះទេ ក្នុង​មួយថ្ងៃៗ​៕​

ផ្លូវជាតិលេខ ៦A កាន់តែធំទូលាយ

ការអភិវឌ្ឍផ្លូវជាតិលេខ ៦A គឺបានសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអាជីវករ កាន់តែងាយស្រួលនិងប្រសើរជាងមុន ។  ផ្លូវស្ពានកាន់តែរីកចម្រើនទៅមុខ ដែលធ្វើអោយប្រជាពលរដ្ឋរីករាយ ចំពោះសមិទ្ឋផលទាំងអស់នេះ ។ សម្តេចតេជោ ហ៊ុន សែន បន្តខិខំអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខថែមទៀត ។

Posted by Samdech Hun Sen, Cambodian Prime Minister on Saturday, January 9, 2016