មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ​ខេត្តកំពង់ឆ្នាំង បាន​លើកឡើងថា បើ​គ្មាន​ថ្ងៃ ៧​មករា​ទេ ក៏​គ្មានអ្វីៗ​នៅថ្ងៃនេះ​ដែរ​

កំពង់ឆ្នាំង:  លោក​ ចេង ញ៉ា​ន់ អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ ចុះជួយ​ស្រុក​កំពង់លែង បាន​មាន​ប្រសាសន៍ថា បើ​គ្មាន​ថ្ងៃ​៧​មករា​ទេ ក៏​គ្មានអ្វីៗ​នៅថ្ងៃនេះ​ដែរ​។ លោក​បាន​ថ្លែង​បែប​នេះ នៅក្នុង​មិ​ទ្ទីង​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ នៃ​ទិវា​ជ័យជម្នះ​៧ មករា កាលពី​ថ្ងៃទី​១០ ខែមករា  ឆ្នាំ​២០១៦  នៅឯ​ស្រុក​កំពង់លែង  ។​

លោក ​ចេង ញ៉ា​ន់ បាន​មានប្រសាសន៍​ទៀតថា  ជ័យជម្នះ ៧​មករា បាន​សង្គ្រោះ​ប្រជាជន​កម្ពុជា​ឲ្យ​រស់រានមានជីវិត ឡើងវិញ​បាន​ទាន់ ពេលវេលា ។ ជ័យជម្នះ ៧​មករា បានបញ្ចប់​ដំណាក់កាល​ដ៏​ខ្មៅ​ងងឹត​បំផុត​របស់​កម្ពុជា និង បើក​ឡើង​នូវ​សករាជ​ថ្មី ដែល​ប្រជាជន​ដណ្តើមបាន​មកវិញ នូវ​សិទ្ធិ សេរីភាព កិត្តិយស និង សេចក្តីថ្លៃថ្នូរ ហើយ​ឈានទៅ​ធ្វើជា​ម្ចាស់ លើ​ជោគវាសនា​របស់ខ្លួន​ពិតប្រាកដ ។ ​ជ័យជម្នះ​៧ មករា បាន​ផ្តល់ឱកាស ដល់​ការប្រមូលផ្តុំ​មកវិញ នូវ​សក្តានុពល​ទាំងឡាយ របស់​ជាតិ​ដើម្បី​ស្តារ និង កសាង​មាតុភូមិ​ជាថ្មី​ឡើងវិញ ។ ប្រជាជន​យើង​ចងចាំ ជានិច្ច​ថា ថ្ងៃជ័យ​ជម្នះ​៧​មករា ជា​ថ្ងៃកំណើត​ទី​២​របស់ខ្លួន បើ​គ្មាន​ជ័យជម្នះ​៧​មករា ក៏​យើង​មិនអាច​មាន​អ្វីៗ​នៅថ្ងៃនេះ​ដែរ ។
​    ​
លោក ​ចេង ញ៉ា​ន់ បាន​មានប្រសាសន៍​ទៀតថា ក្នុង​រយៈពេល ​៣៧​ឆ្នាំកន្លងមក​នេះ​ដែល​ផ្តើម ចេញពី​ជ័យជម្នះ​៧​មករា​ឆ្នាំ​១៩៧៩ ព្រះរាជាណាចក្រ​កម្ពុ​ជា មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ស៊ីជម្រៅ លើ​គ្រប់​វិស័យ ហើយ​ទទួលបាន​នូវ​ការកោតសរសើរ និងអបអរ​សារ​ទរ​យ៉ាង​ក្រៃលែង ពី​សំណាក់​ប្រជាជន​នានា​នៅលើ​ពិភពលោក​៕