ក្រសួងសាធារណការ គ្រោងបង្កើតកន្លែងឆៀករថយន្តតាមបណ្តាខេត្តជាបន្តបន្ទាប់

មន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួង គ្រោងនឹងបង្កើតទីកន្លែងត្រួតពិនិត្យបច្ចេកទេសយានយន្ត ឬជាសាមញ្ញ ហៅថា ឆៀក នៅតាមបណ្តាខេត្ត ជាបន្តបន្ទាប់ ចាប់ពីឆ្នាំនេះតទៅ។ តាមដំណឹងពីអគ្គនាយកដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំនេះ ក្រសួងនឹងបង្កើតទីតាំងនៅខេត្តចំនួន ២ទៀត គឺខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ សង្គមស៊ីវិល ដែលធ្វើការលើផ្នែកឃ្លាំមើលចរាចរណ៍ បានស្វាគមន៍ ចំពោះដំណឹងនេះ។