តារាចម្រៀង វណ្ណ មករា ទទួលមរណភាព ដោយសារ​ក្រឡាប់​រថយន្ត នៅ​ផ្លូវជាតិ​លេខ​៤ ម្តុំ​លោកយាយ​ម៉ៅ​

(​ភ្នំពេញ​)៖ លោក វណ្ណ មករា តារាចម្រៀង ដែល​ដើរ​ច្រៀង​តាម​ក្លិប និង​ភោជនីយដ្ឋាន​ផងដែរ​នោះ បានទទួល​មរណភាព​កាលពី​យប់មិញ នេះ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៤ ម្តុំ​លោកយាយ​ម៉ៅ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៉ឹ​ម ជីវ៉ា ដែលជា​មិត្ត​រួម​អាជីព​នោះ​។​