អគ្គស្នងការ​នគបាលជាតិ​ ចាប់ផ្តើម​សន្និសិទ​កាសែត​សរុប ពីលទ្ធផល​ការអនុវត្ត​ច្បាប់​ចរាចរណ៍​

ភ្នំពេញ៖ អគ្គស្នងការនគបាលជាតិ នៅវេលាម៉ោង ១១នាព្រឹកថ្ងៃទី១០ មករា ឆ្នាំ២០១៦នេះ ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ចាប់ផ្តើមសន្និសីទ សារព័ត៌មាន ស្តីពីលទ្ធផលប្រតិបត្តិការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

បើតាមរបាយការណ៏បូកសរុបលទ្ធផល នៃការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ទូទាំងប្រទេស ក្នុងរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦  ឲ្យដឺងថា ការផាកពិន័យទទួលបាន ថវិកាចំនួន ៥៧៧,១៣៤,០០០រៀល ក្នុងនោះពីរថយន្តបាន ថវិកាចំនួន ៣៤១,១៤៣,០០០រៀល និងផាកពិន័យពីម៉ូតូ បានថវិកាចំនួន ២៣៥,៧០៤,០០០រៀល៕

អគ្គស្នងការ​នគបាលជាតិ​ ចាប់ផ្តើម​សន្និសិទ​កាសែត​សរុប ពីលទ្ធផល​ការអនុវត្ត​ច្បាប់​ចរាចរណ៍​

អគ្គស្នងការ​នគបាលជាតិ​ ចាប់ផ្តើម​សន្និសិទ​កាសែត​សរុប ពីលទ្ធផល​ការអនុវត្ត​ច្បាប់​ចរាចរណ៍​