មូលហេតុ សារាយ ស​ក្ខ​ណា ពន្យារពេល​មក​ស្រុក​ខ្មែរ​

​បើតាម​គម្រោង សារាយ ស​ក្ខ​ណា ត្រូវ​មកលេង​ស្រុក​ខ្មែរ​នៅ​ដើមខែ​មករា ឆ្នាំ​២០១៦​ នេះ រហូតមកទល់​ពេលនេះគេ​នៅ​ពុំទាន់​ឃើញ​នាង​មក​តាម​ពេលវេលាដែល​បានកំណត់​នោះទេ ផ្ទុយទៅវិញនៅពេលជួប​ជាមួយ​ម្តាយ​នាង​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ គាត់​បាន​និយាយ​ប្រាប់ថា គម្រោង​វិលត្រឡប់​របស់ សារាយ ស​ក្ខ​ណា ត្រូវបាន​ពន្យារពេលដោយសារ​មានធុរៈ ។ ​ទស្សនិកជន​ដែល​និយម​គាំទ្រ សារាយ ស​ក្ខ​ណា កំពុង​រងចាំ​មើល​វត្តមាន​របស់ សារាយ ស​ក្ខ​ណា គ្រប់ៗ​គ្នា ។

មូលហេតុ សារាយ ស​ក្ខ​ណា ពន្យារពេល​មក​ស្រុក​ខ្មែរ​

​ម្តាយ សារាយ ស​ក្ខ​ណា បញ្ជាក់​បន្ថែមថា ការពិត ស​ក្ខ​ណា ត្រូវ​មក​ស្រុក​ខ្មែរ​នៅ​ដើម​ខែម​ករានេះ ពីព្រោះ​សំបុត្រ​យន្តហោះ​បាន​ទិញ​រួចរាល់​ហើយ ថែមទាំង​បានរៀបចំ​សំភារៈ​និង​សម្លៀកបំពាក់​ត្រៀមចេញដំណើរ ប៉ុន្តែ​ក្រោយមក​ឪពុក​ម្តាយក្មេក​របស់​នា​ង ចង់​មកលេង​ស្រុក​ខ្មែរ​ដែរ ទើប​ពន្យា​ពេលវេលា​ទៅ​ខែ​កុ​ម្ភះ​វិញ​។ ម្យ៉ាងវិញទៀត​ស្វាមី ស​ក្ខ​ណា រវល់​ផង​នៅក្នុង​ខែមករា ទើប​សម្រេច​លើក​ពេលវេលា​ទៅ​ខែ​កុ​ម្ភះ​វិញ ។ បើ​គ្មានអ្វី​ប្រែប្រួល​ទេ ស​ក្ខ​ណា និង​ស្វាមី​ព្រមទាំង​កូនស្រី និង​ឪពុក​ម្តាយក្មេក មក​ស្រុក​ខ្មែរ​នៅ​ថ្ងៃទី​១០​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​ខាងមុខ ពីព្រោះ​សំបុត្រ​យន្តហោះ​បាន​ទិញ​រួចរាល់​ហើយ ។

មូលហេតុ សារាយ ស​ក្ខ​ណា ពន្យារពេល​មក​ស្រុក​ខ្មែរ​

​គម្រោងការ​មកលេង​ស្រុក​ខ្មែរ​របស់ សារាយ ស​ក្ខ​ណា លើក​នេះ ក្រៅពី​យក​កូនស្រី​មកលេង​ជាមួយ​ម្តាយនាង​ត្រូវ​ថត​រឿង​ថ្មី​ចំនួន​មួយ​រឿង​ទៀត តែបើ​មាន​ពេលវេលា​ច្រើន នាង​ត្រូវ​ទទួល​ថត​រឿង​ឬ​ថត​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ជាច្រើន​ទៀត ។ ក្រៅពីនេះ សារាយ ស​ក្ខ​ណា ត្រូវ​នាំ​ម្តាយ​របស់​នាង​ចេញទៅ​កំសាន្ត នៅក្រៅ​ប្រទេស ដូចជា ប្រទេស សឹង្ហ​បូរី ម៉ាឡេស៊ី ឬ​ថៃ នេះ​បើតាម​ការអះអាង​របស់​ម្តាយ​នាង ។

មូលហេតុ សារាយ ស​ក្ខ​ណា ពន្យារពេល​មក​ស្រុក​ខ្មែរ​

​សារាយ ស​ក្ខ​ណា នៅតែ​រក្សា​រូបរាង​ឲ្យ​នៅ​ស្រស់ស្អាត​ដូចដើម ជាពិសេស​រូប​សម្រស់រ​បស់​នាង​កាន់តែ​ស្រស់ស្អាត គ្រាន់តែ​ពេលនេះ​នាង​មាន​ចរិត​ចាស់ទុំ​ជាង​មុន​បន្តិច​។ សារាយ ស​ក្ខ​ណា នៅ​មិនទាន់មាន​គម្រោង​យក​កូន​ទី​ពីរ​នៅឡើយ​ទេ ក្រៅពី​មើលថែទាំ​កូន​និង​ស្វាមី នាង​ឆ្លៀត​ពេលវេលា​រៀន​ភាសា​អង់គ្លេ​ស​បន្ថែម ៕ ​អា​លី​ណា​

មូលហេតុ សារាយ ស​ក្ខ​ណា ពន្យារពេល​មក​ស្រុក​ខ្មែរ​

មូលហេតុ សារាយ ស​ក្ខ​ណា ពន្យារពេល​មក​ស្រុក​ខ្មែរ​

មូលហេតុ សារាយ ស​ក្ខ​ណា ពន្យារពេល​មក​ស្រុក​ខ្មែរ​

មូលហេតុ សារាយ ស​ក្ខ​ណា ពន្យារពេល​មក​ស្រុក​ខ្មែរ​