Jay Chou បង្ហាញមុខ​កូនស្រី​ឲ្យ​ពិភពលោក​ឃើញ​

​តារាចម្រៀង​ដ៏​ល្បីល្បាញ​របស់​តៃវ៉ាន់ Jay Chou និង​ភរិយា​នាង Hannah Quinlivan ដែល​បាន រៀបការ​ជាមួយគ្នា​កាលពី​ឆ្នាំមុន​នោះ នា​ខែកក្កដា​កន្លងទៅ​តារា​បង្ហាញ​ម៉ូត Hannah បានផ្ដល់​នូវ កំណើត​កូនស្រី​ជាទី​ស្រឡាញ់​មួយ​របស់​ពួកគេ ដោយ​ហៅថា​ឈ្មោះ​ក្រៅ​ថា «​នាង​តូច Chou Chou (Little Chou Chou)» ហើយ​កូនស្រី​ម្នាក់នេះ បាន​នាំ​ស្វាមីភរិយា​មួយគូ​នេះ ឲ្យ​បោះជំហាន​ទៅមុខ បន្តទៀត ។​ បើតាម​ការចុះផ្សាយ​រប​ស់​វេ​ប​សាយ Asian E-News Portal  បាន​បញ្ជាក់ថា គូ​ស្វាមីភរិយា​ដ៏​ផ្អែមល្ហែម មួយគូ​នេះ តែងតែ​ជូន​គ្នា​ទៅធ្វើ​ការ ហើយ​ពេលខ្លះ​ពួកគេ​ក៏បាន​នាំ​កូនស្រី​របស់​ពួកគេ​ទៅជា​មួយ ផងដែរ តែ​តារា​ទាំងពីរ​ដួង​នេះ មិនសូវ​បញ្ចេញ​មុខ បញ្ចេញ​មាត់​កូនស្រី​របស់ខ្លួន​ឲ្យ​គេ​ឃើញ​ប៉ុន្មាន ឡើយ ។​

Jay Chou បង្ហាញមុខ​កូនស្រី​ឲ្យ​ពិភពលោក​ឃើញ​

​នៅ​ទីបំផុត ចូល​មកដល់​ដើមឆ្នាំ ២០១៦ នាង Hannah ក៏​សម្រេចចិត្ត​បង្ហាញមុខ​កូនស្រី​ដ៏​ស្រស់ ស្អាត​របស់ខ្លួន ដើម្បី​ជា​កាដូ​សម្រាប់​គ្រប់គ្នា​ក្នុងឱកាស​ឆ្លង​ចូលឆ្នាំថ្មី ។ បើទោះជា​ក្មេងស្រី​ដ៏​ស្រស់ ស្អាត​នេះ កំពុងតែ​គេង​លក់​យ៉ាងណាក្ដី ក៏​នាង​តូច​នៅតែ​ស្អាត​ដូចនឹង​ម្ដាយ​របស់​នាង​ដែរ ។ នាង​តូច​មាន​រោមភ្នែក​វែង ហើយ​មាន​រង្វង់​មុខ​មូល ដែល​នេះ​បង្ហាញថា នាង​មាន​ឈាមជ័រ​កាត់​ទៅ រក​ម្ដាយ​នាង​ច្រើន​ផងដែរ ។​

Jay Chou បង្ហាញមុខ​កូនស្រី​ឲ្យ​ពិភពលោក​ឃើញ​

​នាង Hannah បាន​សរសេរ​ទាំង​សប្បាយរីករាយ​ថា «​ឆ្នាំ ២០១៥ ជា​ឆ្នាំ​ដែល​ជោគជ័យ​បំផុត ខ្ញុំ​សូម អរគុណ​ដល់​មនុស្ស​គ្រប់គ្នា ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត ខ្ញុំ​សូម​ជូនពរ​ឲ្យ​អ្នក​គ្រប់គ្នា មាន​សុខ​ភាពល្អ និង​មាន​សុភមង្គល​ក្នុង​ឆ្នាំ ២០១៦ នេះ​» ។​​នាង​តូច Chou Chou និង​នាង Hannah បាន​នាំយកមក​នូវ​លាភ​សំណាង​ដល់ Jay Chou បើ​ទោះ បី​ជា Jay រវល់​នឹង​ការរៀបចំ​សម្រាប់​អាពាហ៍ពិពាហ៍​របស់លោក​កាលពី​ឆ្នាំមុន និង​ខិតខំ​រកលុយ​ឲ្យ បាន​ច្រើន​ពី​អាជីព​សិល្បៈ​របស់លោក​យ៉ាងណាក្ដី ។​

Jay Chou បង្ហាញមុខ​កូនស្រី​ឲ្យ​ពិភពលោក​ឃើញ​

​បើ​យោងតាម​ការសិក្សា​មួយ​បាន​ឲ្យ​ដឹងថា តារាចម្រៀង​ល្បីឈ្មោះ Jay Chou អាច​រកចំណូលបាន ដល់​ទៅ ១២០ លាន​ដុ​លា្ល​រ​ហុងកុង លើទឹក​ដី​នៃ​កោះ​តៃវ៉ាន់ ដែល​ចំណូល​នេះ បាន​នាំ​ឲ្យ Jay Chou ក្លាយទៅជា​អ្នក​ដែល​រកប្រាក់​ចំណូល​បាន​ខ្ពស់​ជាងគេ​នៅ​តៃវ៉ាន់ ៕ ខេមរា​

Jay Chou បង្ហាញមុខ​កូនស្រី​ឲ្យ​ពិភពលោក​ឃើញ​