តារាចម្រៀង វ៉ាន់ មករា ស្លាប់​ដោយ​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៤

តារាចម្រៀង វ៉ាន់ មករា បានទទួល​មរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤ ម្តុំ​លោកយាយ​ម៉ៅ​ពេជ្រនិល​ក្នុង​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​៩ ខែមករា​។ នេះ​បើតាម​ការបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​សម្តែង អ៊ឹម ជីវ៉ា ដែល​បាន​ទាក់ទង​ផ្ទាល់​ជាមួយ​សិល្បករ​ដែល​រួម​ដំណើរ​ជាមួយ​លោក វ៉ាន់ មករា​។​

​លោក អ៊ឹម ជីវ៉ា ដែល​មិត្ត​រួម​អាជីព​របស់លោក វ៉ាន់ មករា បាន​សរសេរ​រៀបរាប់ថា គ្រោះថ្នាក់​បានកើត​ឡើង​បន្ទាប់ពី លោក វ៉ាន់ មករា បាន​ចេញពី​ច្រៀង​នៅ​ក្លិប​កម្សាន្ត​មួយ ដោយ​ធ្វើដំណើរ​មាន​គ្នា​ប្រមាណ​៤​នាក់ បន្ទាប់មក បាន​ជួប​គ្រោះ​ក្រឡាប់​រថយន្ត​នៅ​ម្តុំ​លោក យាយ​ម៉ៅ ហើយ​ពេល​រថយន្ត​សង្គ្រោះបន្ទាន់​ទៅ​ជួយ​ដឹក​សង្គ្រោះ  ជា​ចៃដន្យ​រថយន្ត​សង្គ្រោះ​នោះ ក៏ត្រូវ​ក្រឡាប់​មួយតង់​ទៀត ហើយ​គៀប​ជាប់​ស្លាប់​នៅនឹងកន្លែង​តែម្តង​។

​តារាចម្រៀង វ៉ាន់ មករា ធ្លាប់​សាង​កេរ​ឈ្មោះ​នៅ​ផលិតកម្ម Spark Music និង U2 ហើយក៏​ជាអ្នក​​ចម្រៀង​ប្រចាំ​នៅ​ក្លិប​រាត្រី​ល្បី​មួយកន្លែង​ផងដែរ​។ បទ «​ពាក្យ​ចុងក្រោយ​» «​ប៉ុណ្ណឹង​ល្មម​ហើយ​អូន​» ស្ថិតក្នុង​ចំណោម​បទ​ចម្រៀង​ដែល​នាំ​ឲ្យ​លោក វ៉ាន់ មករា ទទួលបាន​ភាពល្បីល្បាញ​។​

​លោក សា​វិ​ន ហ្វី​លី​ព តារា​សម្តែង​ជើងចាស់​ម្នាក់ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​តាម​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​គាត់  ប្អូនប្រុស មករា​គឺជា​តារា​ដែលមាន​ចារិក​សុភាពរាបសា​និង​រួសរាយ​រាក់ទាក់​ម្នាក់​ហើយ​យ​ចេះ​គោរព​អ្នក​សិ​ល្បះ​រៀមច្បង​»៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​