ភ្នំពេញក្រោន ចុះកុងត្រា ជាមួយអ្នកចាំទី អេស្ប៉ាញ ដើម្បីត្រៀមដូវ កាលថ្មី

ភ្នំពេញ៖ ក្រុមជើងឯកលីក កំពូលកម្ពុជា ៦សម័យកាល ភ្នំពេញក្រោន(PPC-FC) បានចុះកិច្ចសន្យាជាមួយ អ្នកចាំទីជនជាតិ អេស្ប៉ាញ Abel Yebenes ដើម្បីពង្រឹងសមត្ថភាព ត្រៀមការពារតំណែងជើងឯក លីកកំពូលកម្ពុជា ខណៈការប្រកួតរដូវកាលថ្មី នឹងចាប់ផ្ដើមនៅដើមខែកុម្ភៈ ឆ្នាំ២០១៦ខាង មុខនេះ ។

ក្លឹបភ្នំពេញក្រោន បានប្រកាសលើប្រព័ន្ធ ទំនាក់ទំនងសង្គមខ្លួនថា Abel Yebenes គឺជាអ្នកចាំទីថ្មី ដែលក្លឹបទើបចុះកុងត្រានាំចូល សម្រាប់ត្រៀម រដូវកាលថ្មី ។ អ្នកចាំទីវ័យ ២០ឆ្នាំរូបនេះ ធ្លាប់មានបទពិសោធន៍ លេងឲ្យក្លឹបធំៗមួយចំនួន នៅអេស្ប៉ាញ មុននឹងធ្វើដំណើរមកកម្ពុជា ក្នុងនោះមាន ក្លឹប UE Valls និង CE El Catllar ជាដើម ។

គួរបញ្ជាក់ថា ពិធីចុះកិច្ចសន្យារវាង ភ្នំពេញក្រោន និង Abel Yebenes បានធ្វើឡើងនៅព្រឹក ថ្ងៃទី១០ ខែមករានេះ ពោលគឺបន្ទាប់ពីអ្នកចាំទី អេស្ប៉ាញ រូបនេះបង្ហាញខ្លួនក្នុងការប្រកួត លក្ខណៈមិត្តភាពរវាង ក្រុមភ្នំពេញក្រោន និងក្រុមណាហ្គាវើល កាលពីល្ងាចម្សិលមិញ នៅលើទីលាន RSN ដែលបញ្ចប់ដោយលទ្ធផល ០-០ ខណៈ Abel Yebenes បានបង្ហាញទម្រង់លេង យ៉ាងល្អក្នុងការប្រកួតនេះ ៕