ដុំ​ដែក​ធ្លាក់​នៅ​វៀតណាម​មិន​ទាន់​ដឹង​​តម្រុយ​​ តែ​អ្នក​វិទ្យាសាស្ត្រ​ថា​ មាន​​បំណែក​​តូច​ៗ​​អណ្ដែត​ក្បែរ​ផែន​ដី​ច្រើន​​


ដុំ​ដែក​ធ្លាក់​នៅ​វៀតណាម​មិន​ទាន់​ដឹង​​តម្រុយ​​ តែ​អ្នក​វិទ្យាសាស្ត្រ​ថា​ មាន​​បំណែក​​តូច​ៗ​​អណ្ដែត​ក្បែរ​ផែន​ដី​ច្រើន​​

ដុំ​ដែក​មូល​បី​ដុំ​ដែល​ធ្លាក់​មក​លើ​ប្រទេស​វៀតណាម​ មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​បង្ហាញ​ឲ្យ​ដឹង​ ថា​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ណា​នៅ​ឡើយ​ទេ​ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ប្រាប់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​បំណែក​ផ្កាយ​រណប​ និង​យាន​ចាស់​ៗ​​ជា​ច្រើន​កំពុង​អណ្ដែត​កៀក​នឹង​ផែន​ដី។

 

ដុំ​ដែក​ធ្លាក់​នៅ​វៀតណាម​មិន​ទាន់​ដឹង​​តម្រុយ​​ តែ​អ្នក​វិទ្យាសាស្ត្រ​ថា​ មាន​​បំណែក​​តូច​ៗ​​អណ្ដែត​ក្បែរ​ផែន​ដី​ច្រើន​​

 

ក្រសួង​ការ​ពារ​ជាតិ​វៀតណាម​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ប្រភព​នៃ​ដុំ​ដែក​មូល​ដែល​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​២​ មករា​ កន្លង​ទៅ​​ កាល​ណា​ខ្លួន​រក​ឃើញ​ការ​ពិត។ ទូរទស្សន៍​ CBC រាយ​ការណ៍​ថា​ វត្ថុ​ទាំង​នោះ​ទំនង​ផលិត​នៅ​រុស្ស៊ី​ ហើយ​បាន​ធ្លាក់​មក​លើ​ដី​ដោយសារ​បរាជ័យ​ក្នុង​ការ​បង្ហោះ​ផ្កាយ​រណប​របស់​ប្រទេស​ណា​មួយ។

 

ចុច​អាន៖ ដុំ​ដែក​ដ៏​អាថ៌កំបាំង​៣គ្រាប់ ​ធ្លាក់​ពីលើ​មេឃ​​ចំ​​ប្រទេស​​​​វៀតណាម

 

 

បើ​ទោះ​បី​ប្រទេស​វៀតណាម​ពុំ​ទាន់​បាន​បញ្ចេញ​ព័ត៌មាន​បាន​រក​ឃើញ ឬ​អត់​ ថា​​របស់​ទាំង​នោះ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ណា​ក្ដី​ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ឲ្យ​ដឹង​ថា​ បំណែក​តូច​ៗ​ធ្លាក់​​ពី​លើ​មេឃ​ កំពុង​​ធ្វើ​ដំណើរ​ឥត​ឈប់ឈរ​ ត្រូវ​បាន​ប៉ាន់ស្មាន​មាន​ប្រហែល​៥០០​ ០០០​បំណែក​ឯណោះ។ ពួក​វា​បាន​រាយ​ប៉ាយ​ក្បែរ​​ផែន​ដី។ អង្គការ​ណា​សា​បាន​រាប់​ទ្រួស​ៗ​ឃើញ​ថា​ ២០​ ០០០​ជា​បំណែក​ចាស់​ និង​បាក់​បែក​ពី​ផ្កាយ​រណប​ និង​យាន​បម្រើ​ក្នុង​បេសកកម្ម​កន្លង​ទៅ។

 

ដុំ​ដែក​ធ្លាក់​នៅ​វៀតណាម​មិន​ទាន់​ដឹង​​តម្រុយ​​ តែ​អ្នក​វិទ្យាសាស្ត្រ​ថា​ មាន​​បំណែក​​តូច​ៗ​​អណ្ដែត​ក្បែរ​ផែន​ដី​ច្រើន​​

កាក​សំណល់​ដែល​អណ្ដែត​ក្បែរ​ផែនដី​

 

ទាំង​កង​ទ័ព​អាកាស​អាមេរិក​ និង​អង្គការ​ណាសា​ថា​ ពួក​គេ​អាច​តាម​ដាន​ដឹង​តែ​បំណែក​ធំ​ៗ​ ខណៈ​បំណែក​ថ្ម​តូច​ៗ​ក៏​អាច​បំផ្លាញ​ស្ថានីយ​អវកាស​ និង​យាន​អវកាស​បាន​ដែរ៕

 

 

ប្រភព៖  csmonitor