សន្និបាតគណបក្សប្រជាជនកម្ពុជា៖ អាជ្ញាធរ​នៅតែ​តាមរក​ពួក​ដុត​ឡាន PM នៅមុខ​វត្ត​ស្ទឹងមានជ័យ ក្នុងពេល​បោះឆ្នោត ២០១៣

ភ្នំពេញ: ​លោក ខៀវ កាញារីទ្ធ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា អាជ្ញាធរ​នៅតែ​តាមរក​ពួក​ដុត​ឡាន​កងរាជអាវុធហត្ថ (PM) ក្នុងពេល​បោះឆ្នោត ២០១៣ ដោយ​មិន​លើកលែង​ឡើយ​។​

សូមជម្រាបថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ បាន​ផ្ទុះឡើង​នូវ​បាតុភាព​មួយចំនួន នៅតាម​ការិយាល័យ​បោះឆ្នោត ដោយ​ក្នុងនោះ ការិយាល័យ​បោះឆ្នោត​នៅ​មណ្ឌល​សាលាបឋមសិក្សា​ស្ទឹងមានជ័យ បាន​កើតមាន​អំពើហិង្សា​ទៅលើ​សមត្ថកិច្ច រហូត​ឈានទៅដល់​ការដុត​បំផ្លាញ​រថយន្ត​របស់​កងរាជអាវុធហត្ថ និង​ការ​បង្ខាំង​មន្ត្រី​រៀបចំ​ការបោះឆ្នោត​នៅក្នុង​ការិយាល័យ និង​ការប្រើ​ហិង្សា​របស់​ក្រុម​ជ្រុលនិយម​មួយចំនួន ទៅលើ​ប្រជាពលរដ្ឋ​នៅក្នុង​មណ្ឌលបោះឆ្នោត និង​ការយក​ទឹក​ថ្នាំលាប​ជម្រះ​ទឹកខ្មៅ​ជ្រលក់​ដៃ​បោះឆ្នោត ដែល​បង្ក​ឲ្យ​មាន​ភាពអនាធិបតេយ្យ​កើតឡើង​៕​