រថយន្ត​ហៃ​ឡែ​ន​ឌ័​រ​មួយគ្រឿង បើក​បុក​រះ​ដើម្បី​រត់គេច ត្រូវ​កម្លាំង​សម្ថ​កិច្ច​តាម​ក្របួច​ដល់ផ្ទះ​

រថយន្ត​ម៉ាក​ហៃ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ធ្វើការ​តាមរក​ឃើញ​នៅខាងមុខ​ផ្ទះមួយ​កន្លែងក្រោយពី​បុរស​ម្នាក់​ជា​ម្ចាស់​បាន​បើក​រត់​យកមក​ចត​ទុក​នៅ​ខាងមុខផ្ទះ​របស់ខ្លួន​រួចហើយ​គេចខ្លួនបាត់ បន្ទាប់ពី​បាន​បង្ករ​អោយមាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយបាន​បើក​បុក​រះ​រថយន្ត ទួរីស​មួយគ្រឿង និង​ ម៉ូតូ​មួយគ្រឿង​បណ្តាលអោយ​រង​ការខូចខាត​នោះ​ ។ ​ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤​ និង​ ៣០​ នាទី​ ល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ​២០១៦ នៅខាងមុខ​ផ្ទះ​លេខ ១០N ផ្លូវ​បេតុង ក្នុង​បុរី​ហុង​ឡាយ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ ។​ តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ហៃ​ឡែ​ន​ឌ័​រ ព៌​ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២AH-២៩៣៤ មួយគ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​តែម្នាក់ឯង ក្នុង​ល្បឿន​យ៉ាង​លឿន​នៅលើ​ផ្លូវ​លេខ ៣៧១ ក្នុងភូមិ​ទ្រា​១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ហើយ​ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​ នឹង​រថយន្ត​ទួរីស​មួយគ្រឿង ព៌​ណ​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​២G-០៨១៤ បណ្តាលអោយ​កំពិត​អស់​មួយ​ចំហៀង​ខាងឆ្វេង​ ។ ​

រថយន្ត​ហៃ​ឡែ​ន​ឌ័​រ​មួយគ្រឿង បើក​បុក​រះ​ដើម្បី​រត់គេច ត្រូវ​កម្លាំង​សម្ថ​កិច្ច​តាម​ក្របួច​ដល់ផ្ទះ​

ពេលដែល​បើក​ទៅបុក​រថយន្ត​ទួរីស​ទៅហើយ រថយន្ត​បង្ករ​ក៏បាន​ជ្រុល​ចង្កូត​ទៅ​ប៉ះ​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្តាលអោយ​ដួល រួចហើយ​រថយន្ត​បង្ករ​នោះ​មិនបាន​ឈប់​ឡើយ​ដោយបាន​ព្យាយាម​បើក​រត់​យកមក​ចត​ទុកចោល​នៅខាងមុខ​ផ្ទះ​របស់ខ្លួន​រួចហើយ​បុរស​អ្នកបើក​រូបនោះ​ក៏បាន​ចុះ​រត់គេចខ្លួន​បាត់ ​។ ក្រោ​យពេ​ល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ក៏​ធ្វើការ​ទាក់ទង​គ្នា​តាម​វិទ្យុទាក់ទង​ជួយ​ស្ទាក់​រថយន្ត​ហៃ​ឡែ​ន​ឌ័​រប​ង្ករ និង ​រកឃើញ​នៅខាងមុខ​ផ្ទះ​របស់​អ្នកបើកបរ​រថយន្ត​បង្ករ​នោះ​តែម្តង ហើយក៏​តម្រូវអោយ​ក្រុមគ្រួសារ​របស់​បុរស​រូប​នោះ​ចេញមុខ​សង​ថ្លៃ​ជួសជុល​រថយន្ត​ទួរីស និង ​ម៉ូតូ​ដែល​រងគ្រោះ ដើម្បី​បញ្ចប់រឿង​ផងដែរ​ ៕ (ប្រភព TV5)

រថយន្ត​ហៃ​ឡែ​ន​ឌ័​រ​មួយគ្រឿង បើក​បុក​រះ​ដើម្បី​រត់គេច ត្រូវ​កម្លាំង​សម្ថ​កិច្ច​តាម​ក្របួច​ដល់ផ្ទះ​