ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

ក្រុមការងារ​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​បង្ហាញ​កម្មវិធី Messenger ដែល​មាន​អតិថិជន​ប្រើប្រាស់​យ៉ាង​សកម្ម​ជាង​៨០០​លាន​នាក់ តួលេខ​នេះ​បង្ហាញ​ពី​ការ​កើនឡើង​ខណៈ​ពេល​កាលពី​ខែមិថុនា ២០១៥ មាន​អ្នក​ប្រើប្រាស់ ៧០០​លាន​នាក់ ។ នៅ​ខែសីហា ២០១៤ មាន​អ្នក​ប្រើប្រាស់​ចំនួន​៥០០​លាន​នាក់ ។ នេះ​គឺជា​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស ។

លោក Stan Chudnovsky ប្រធាន​ដឹកនាំ​កម្មវិធី Messenger និយាយ​ថា «​ពួក​យើង​រីក​ចម្រើន​កាន់តែ លឿន​ឡើង​ៗ ហើយ​ក្នុងឆ្នាំនេះ​នឹង​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ជាង​ឆ្នាំ​មុន ។ សម្រាប់​ឆ្នាំ​២០១៦ ក្រុមការងារ​ផលិតកម្ម​វិធី Messenger នឹង​ធ្វើការ​ជាមួយនឹង​ផ្នត់គំនិត​។ ឧទាហរណ៍​ដូច​ជា​កម្មវិធី​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​បង្កើត​វី​ដេ​អូ និង​ការ​ហៅ​ជា​សំឡេង​ដោយ​គ្មាន​ទាមទារ​លេខ​ទូរស័ព្ទ​ទេ ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ​នោះ​គឺ​មាន​តែ​ឈ្មោះ​ដូចដែល​កម្មវិធី Messenger ផ្តល់​នូវ​សមត្ថភាព​ដើម្បី​ស្វែងរក​ឈ្មោះ​» ។

កម្មវិធី Messenger បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩ សីហា ២០១១ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android ផលិត​ដោយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព