ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

អង់​ហ្គោ​ឡា​គឺជា​ប្រទេស​ស្ថិត​នៅ​តំបន់​អាហ្វ្រិក​ភាគ​ខាងត្បូង គឺជា​ប្រទេស​ធំ​ជាងគេ​លំដាប់​ទី​៧ ក្នុង​ទ្វីបអាហ្វ្រិក ។ អង់​ហ្គោ​ឡា​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ណា​មី​ប៊ី ភាគ​ខាងត្បូង ភាគ​ខាងជើង​ជាប់​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុង​ហ្គោ ភាគ​ខាងកើត​ជាប់​ប្រទេស​សំ​ប៊ី និង​ភាគ​ខាងលិច​ជាប់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ។ ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ គឺ​Luanda  និង​ភាសាផ្លូវការ​គឺ​ភាសា​ព័រ​ទុ​យ​ហ្គា​ល់ ។

-​ឈ្មោះ​ផ្លូវការ «​សាធារណរដ្ឋ​អង់​ហ្គោ​ឡា​» ។
-​ទីក្រុង​ធំ​ជាងគេ​គឺ Luanda ។
-​ភាសាផ្លូវការ​ព័រ​ទុ​យ​ហ្កា​ល់ ។
-​ប្រធានាធិបតី José Eduardo dos Santos ។
-​ទទួល​បាន​ឯករាជ្យ​ពី​ព័រ​ទុ​យ​ហ្គា​ល់ នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ១៩៧៥ ។
-​ផ្ទៃដី​១.២៤៦.៧០០​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​២៣ ក្នុង​ពិភពលោក ។
-​ប្រជាជន​ឆ្នាំ​២០១៤ ចំនួន​២៤.៣៨៣.៣០១​នាក់ ។ 
-​ដង់ស៊ីតេ​ប្រជាជន​១៤,៨​នាក់ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ជាប់​លំដាប់ថ្នាក់​លេខ​១៩៩ ។
-GDP ឆ្នាំ​២០១៤ សរុប​១៣៩.០៥៩​ពាន់​លាន​ដុល្លារ​ជាប់​លំដាប់ថ្នាក់​លេខ​៦៤ ។
-​មនុស្ស​ម្នាក់​គិត​ជា​មធ្យម​រក​ចំណូល​បាន ៦.៤៨៤​ដុល្លារ​ជាប់​លំដាប់ថ្នាក់​លេខ​១០៧ ។
-​រូបិយប័ណ្ណ Kwanza ។
-​បើកបរ​ប្រកាន់​ស្តាំ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព