ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

ក្រុង​បាងកក​ដែល​មាន​ប្រជាជន​ជាង​១២ លាន​នាក់​លិច​ដោយសារ​ទឹកជំនន់​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ។ នៅ​ឆ្នាំ​២០៣០ ក្រុង​បាងកក​នឹង​ប្រឈម​ជាមួយ​គ្រោះ​មហន្តរាយ​ទឹកជំនន់​ដែល​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​ត្រូវ​គេ​បោះបង់​ចោល ។

គ្រោះ​មហន្តរាយ​នេះ​កើតឡើង​ក្នុង​ហេតុផល​ជា​ច្រើន ខុស​ៗ​គ្នា ។ ហេតុផល​ទី​១ និង​សំខាន់​បំផុត​នោះ​គឺ​ក្រុង​បាងកក​ស្ថិត​នៅ​លើ​ដីឥដ្ឋ នៅ​ពេល​ដែល​ក្រុង​តាំងទី​ពី​ដំបូង​ឡើយ គ្រាន់តែ​ជា​ដីល្បាប់​ឆ្នេរ ប៉ុន្តែ​សព្វ​ថ្ងៃនេះ​វា​ត្រូវ​បាន​គ្រប់​ដណ្តប់​ដោយ​អគារ ខ្ពស់​ៗ ផ្លូវ​ហា​យ​វ៉េ និង​ការ​អភិវឌ្ឍ​ទីក្រុង ផ្សេង​ៗ​ទៀត ។ រាល់​ទម្ងន់​របស់​សំណង់​បេតុង និង​ដែកថែប​បាន​ជំរុញ​ឱ្យ​មានការ​ធ្លាក់​ចុះ​ទៅ​លើ​ដីឥដ្ឋ​ទន់​ក្រោម​ធ្វើ​ឱ្យ​ដី​ធ្លាក់​ចុះ​មក​៥,៣​សង្ទីម៉ែត្រ​ក្នុង​១​ឆ្នាំ​។ កាលពី​ឆ្នាំ​២០១០ ផ្នែក​នៃ​ក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​នេះ​ត្រូវ​បាន​ស្ថិត​ក្រោម​កម្រិត​នឺ​វ៉ូ​ទឹកសមុទ្រ ដែល​និន្នាការ​នេះ​នឹង​ក្លាយជា​រឿ​រ៉ាវ អាក្រក់​ៗ​ទៅ​នៅ   សតវត្សរ៍​ក្រោយ ។

ការ​ប្រើប្រាស់​ទឹក​ក្រោម​ដី​ដោយ​ខុសច្បាប់​បាន​ក្លាយជា​កត្តា​ចម្បង​មួយ​ផ្សេង​ទៀត ។ អ្នកក្រុង​ជា​ច្រើន​នាក់​បាន​បន្ត​បូមទឹក​ក្រោម​ដី​យក​ប្រើប្រាស់​ទាំង​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​លក់​ជាដើម ។ កត្តា​នេះ​ធ្វើ​ឱ្យ​យក​ចេញ​នូវ​ស្រទាប់​ធម្មជាតិ និង​ផ្តល់​លទ្ធផល​អ​ស្ថិរភាព​នៃ​គុណភាព​ដី​ទៀត​ផង ។ ការ​កើនឡើង​កម្រិត​នីវ៉ូទឹក​សមុទ្រ ដោយសារ​តែ​ការ​កើនឡើង​កម្តៅ​ផែនដី​បាន​ក្លាយជា​កត្តា​មួយ​ផ្សេង​ទៀត​, ការ​ច្រោះ​ឆ្នេរ​នៅ​អត្រា​ប្រមាណ​ជា​៤​សង្ទីម៉ែត្រ​ក្នុង​១​ឆ្នាំ ខណៈ​ពេល​ដែល​ការ​បង្កើន​ភាព​ធ្ងន់​នៃ​ខ្យល់មូសុង៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព