ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបាត់ដំបង ​៖ ​យ៉ាង​ហោច​ណាស់​ក៏​មាន​កម្មករ​​ម្នាក់​បាន​ស្លាប់ និង​​របួសធ្ងន់​​ស្រាល៤​នាក់​​ នៅ​ក្នុង​ឧប្បតិហេតុ​ក្រឡាប់​រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​មួយ​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ​មក​រា ​ស្ថិតនៅ​ក្នុង​ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​ ។

មន្ត្រី​ប៉ុ​ស្តិ៍​កំពង់ព្រះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៥​នាក់​នោះ​ មាន​អ្នកបើកបរ​រថយន្ត អ្នក​បើក​បរម៉ាស៊ីន​ច្រូតស្រូវ និង​កម្មករ ដែល​មក​ពី​ខេត្តសៀមរាប និង​ខេត្ត​បន្ទាយ​មានជ័យ​ ។ ជន​រង​គ្រោះ​ម្នាក់ ដែល​ស្លាប់​ឈ្មោះ​ វន វេ​ត ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ដោយសារ​រថយន្ត​សង្កត់​លិច​ក្នុង​ទឹក ។ រីឯ​៤​នាក់​ទៀត​ដែល​រង​របួស មាន ១-​ឈ្មោះ​ សួស ឡុ​ញ អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ​សម័យ អាយុ​២៥​ឆ្នាំ ៣​-ឈ្មោះ​ សាន អាយុ​៥៧​ឆ្នាំ និង​៤-​ឈ្មោះ​ លី អាយុ​៣៧​ឆ្នាំ​ ។

មន្ត្រី​ប៉ុ​ស្ដិ៍មូល​​ដ្ឋាន​​បាន​បញ្ជាក់​ថា រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​នោះ​បាន​បើក​បត់​ចុះ​ពី​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​តាម​ផ្លូវលំ​មួយ តែ​ដោយសារ​មាន​ភ្លៀងរលឹម​ផង​បណ្តាល​ឱ្យ​​ក្រឡាប់​ត្រង់​ផ្លូវកែង​​ចូល​ក្នុង​ប្រឡាយ​សង្កត់​អ្នក​ជិះ​លើ​រថយន្ត​នោះ​ស្លាប់​ និង​របួស​បែប​នេះ​តែ​ម្ដង​ ។

​ក្រោយ​កើតហេតុ ​​រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ ត្រូវ​សមត្ថកិច្ច​​នាំ​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​សិនដើម្បី​សួរនាំ និង​ស្រាវជ្រាវ​រក​អ្នក​ទ​ទូល​ខុស​ត្រូវ​អំពី​បញ្ហា​នេះ ព្រោះ​ឧប្បត្តិ​ហេតុនេះ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស ​៕ ​

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព