ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តក្រចេះ​ ៖  ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​បុក​ក្មេង​ប្រុស​ដែល​រត់​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ស្លាប់ ​និង​បានរត់​​គេចខ្លួន​ចោល​រថយន្ត​បាន​រយៈពេល​៣​ថ្ងៃ នៅ​ថ្ងៃ​ទី​១0 ខែមករា មេព្រៃ​ក្រចេះ​បាន​សម្រេច​ចូលខ្លួន​ដោះស្រាយ​សំណង​ជា​ប្រាក់​​ចំនួន​១០​លាន រៀល​ឲ្យ​ទៅ​ក្រុម​គ្រួសារ​កុមា​រា​រង​គ្រោះ ​។

គ្រោះថ្នាក់​ចរចា​រណ៍​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ា​កវី​ហ្គោ បាន​បុក​ក្មេង​ប្រុស​អាយុ​៦​ឆ្នាំម្នាក់​​ ឈ្មោះ ខ្វៃ ធា​រ៉ា បណ្តាល​ឲ្យ​ស្លាប់ កាលពី​ថ្ងៃ​ទី​៧ មក​រា ខ​ណៈដែល​ក្មេង​ប្រុស​រូប​នេះ បាន​រត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​នៅ​ចំណុច​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ។

​​ក្រោយ​ពី​កើតហេតុ​ ម្ចាស់​រថយន្ត​វី​ហ្គោ​បង្កហេតុ​ដែល​គេ​ស្គាល់​ថា ជា​កម្ម​សិ​ទ្ឋិរបស់​លោក​មេព្រៃ​ម្នាក់​​ មានមុខ​ងារ​ជា​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើក្រចេះ បាន​គេចខ្លួន​បន្សល់​ទុក​តែ​រថយន្ត​ដែល​ជ្រុល​ទៅ​បុក​កៀប​ជាប់​នឹងង​គុម្ព​ចេក​ក្បែរចិញ្ចើម​ផ្លូវជាតិ​លេខ​៧អា​ ។

ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ នគរបាល​ចរាចរណ៍​ស្រុក​សំបូរ បាន​កំណត់​ថា មូលហេតុ​បង្ក គឺ​ដោយសារ​តែ​កុមា​រា​រង​គ្រោះ​បាន​រត់​ឆ្លងផ្លូវចូល​មក​ចំណី​ផ្លូវ​របស់​រថយន្ត ដែល​កំពុង​​បើក​លឿន​លើ​ផ្លូវត្រង់​ ។

​ក្រោយ​ពី​កើតហេតុ​​អស់​​រយៈពេល​៣​ថ្ងៃ ភាគី​ខាង​រថយន្ត​​មានមុខ​ងារ​ជា​មេព្រៃ​ក្រចេះ បាន​សម្រេច​ចូលខ្លួន​ចេញ​សំណង​ទៅ​ឲ្យ​ក្រុម​គ្រួសារ​របស់​កុមា​រា​រង​គ្រោះ​ចំនួន​១០​លាន​រៀល ព្រមទាំង​សម្ភារនិង​បច្ច័យ​ចូលរួម​បុណ្យ​មួយ​ចំនួន​ទៀត​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​លោក​ នួន សា​រិ​ន អធិការរងសណ្តាប់ធ្នាប់​ស្រុក​សំបូរ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព