ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្ត​ប៉ៃលិន ​៖ ​មន្ត្រី​យោធា(​គ​)​ប៉ៃលិនម្នាក់​ ​បាន​ស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែង គេ​សង្ស័យ​ថា បង្ក​ឡើង​ដោយ​​ជំងឺគាំងបេះដូង បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ចេញពី​កន្លែង​ផឹកស៊ីជួបជុំ​មិ​ត្តភក្តិ​​ រួច​ចូល​ទៅ​សម្រាក​នៅ​ក្នុង​បន្ទាយ​ក៏​ស្លាប់​បាត់បង់​ជីវិត បង្ក​ឱ្យ​មានការ​ការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​៣និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ស្ថិត​នៅ​ចំណុច​ធុ​រ៉េ​ន​២​ដើម ក្នុង​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុង​​ប៉ៃលិន ។

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ ​ឈ្មោះ សុខ ​សុង ​អាយុ៤៩​ឆ្នាំ ជា​មន្ត្រី​យោធា​(​គ​)​ប៉ៃលិន ចំណុះ​ក្រុងប៉ៃលិន ប្រចាំការ​នៅ​បន្ទាយ​ធុ​រ៉េ​ន​២​ដើម​ក​ន្លែង​កើតហេតុ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​អូរ​ច្រា​លើ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន មាន​ប្រពន្ធ ឈ្មោះ ជុំ ភឿន អាយុ​៤៤​ឆ្នាំ ជា​កសិករ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​យោធា​ម្នាក់សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ទៅ​ជួបជុំផឹកស៊ី​ជាមួយ​មិត្តភក្តិ ជា​យោធា​ដូច​គ្នា​នៅ​ក្នុងផ្ទះ​មួយ​កន្លែងតាំងពី​ថ្ងៃត្រង់ រហូត​ដល់​រសៀល​ក៏​ត្រឡប់​ទៅ​សម្រាក​នៅ​ក្នុង​បន្ទាយ​ខាងលើ​វិញ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ប្រពន្ធ​ជន​រង​គ្រោះ​ដើរទៅ​ក្បែរឃើញ​ប្តី​​ថប់​ខ្យល់​អន្ទះអន្ទែង​ដកដង្ហើម​មិន​រួច រក​ស្រែក​ឱ្យ​គេ​ជួយ ហើយ​គាត់​មិនដឹង​ធ្វើ​យ៉ាងណា​​មួយសន្ទុះ​ក្រោយមក​គាកត់​ក៏​ស្លាប់​យ៉ាង​អាណោចអាធ័ម​​តែ​ម្តង ៕ 

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព