ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ចាម ​៖ ​យុវជន​មួយ​ក្រុម​មាន​គ្នា​៤​នាក់​​​ជិះ​ម៉ូតូ​ម៉ាក​ ធុន​សេ​125 ពាក់​ស្លាក​លេខភ្នំពេញ​1CQ-6021 មួយ​គ្រឿង ​បាន​ប្រើប្រាស់​ល្បឿន​ថែម​ទាំង​មិន​បាន​ពាក់មួក​សុវត្ថិភាព​ ទៅ​បុក​រថយន្ត​ធុន​ធំ​១គ្រឿង​ មិន​ស្គាល់​អត្តសញ្ញាណ​ចំ​ពី​ខាងក្រោយ​ពេញទំហឹង ​បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់ និង​រង​របួសធ្ងន់​ម្នាក់ ​កាល​ពី​វេលា​ម៉ោង​១០និង​៤៥​នាទី​យប់ថ្ងៃ​ទី​៩ មក​រា ២០១៦ ​​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ​​ស្ថិតនៅ​​ភូមិ​តា​សែន ឃុំ​សូ​ទិ​ព្ធ ស្រុក​ជើងព្រៃ ​។

មន្ត្រី​នគរបាល​ចរាចរ​ស្រុក​ជើងព្រៃ ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​​កើត​ហេតុ​ ​មន្រ្តីនគរបាល​​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែងកើតហេតុ​​​ ឃើញ​មាន​មនុស្ស​ស្លាប់​៣​នាក់​នៅ​នឹង​កន្លែង​ និង​រង​របួសធ្ងន់​ម្នាក់ ​​ហើយក៏​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ ។ ​ចំណែក​អ្នក​បើក​បរ​រថយន្ត​ក្រោយ​កើតហេតុ​បាន​បន្ថែម​ល្បឿន​​បើក​រត់​គេច​បាត់​ស្រមោល ។​

មន្ត្រី​នគរបាល​​​បនា​​បន្ត​​ថា ​​ជន​រងគ្រោះ​​ដែល​ស្លាប់​ទាំង​៣​នាក់​ ​មាន ១-​ឈ្មោះ ចក់ ណា​ក់​ អាយុ​២៣​ឆ្នាំ ២-​ឈ្មោះ ម៉ុ​ល រាជ ​អាយុ​១៨​ឆ្នាំ នៅ​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ​និង​៣-​ឈ្មោះ​ ធិ​ន កុសល ​អាយុ​២១​ឆ្នាំ ​នៅ​ភូមិ​ថ្មី ​ឃុំ​សូ​ទិ​ព្ធ ​និង​អ្នក​របួសធ្ងន់​​ម្នាក់​ ​ឈ្មោះ សល់ សូវ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមរ​វៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ។​

ក្រោយ​ពី​​ការ​ពិនិត្យ​ចប់​សព្វគ្រប់ ​សមត្ថកិច្ច​ក៏​​​ប្រគល់​សព​ទាំង​៣នាក់​ទៅ​ឲ្យ​ក្រុម​សាច់ញាតិ​ទាំង​យប់ ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព