ខឹង​ប្តី​​ចោទថាមាន​សាហាយ​ លេប​ថ្នាំ​សម្លាប់​ខ្លួន​

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​​​លេបថ្នាំ​​ប៉ុន​ប៉ង​សម្លាប់​ខ្លួន ​ដោយសារ​​តូច​ចិត្ត​​ប្តី ​ចោទ​ថា​មាន​សហា​យ​​ ប៉ុន្តែ​ប្តី​​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ទាន់​ ពេល​វេលា​មិន​បណ្តាល​ ឱ្យ​ស្លាប់​នោះទេ កាល​ពី​វេលា​ម៉ោង៥​និង៤០​​នាទី ថ្ងៃ​ទី​៨ ​ខែមករា ឆ្នាំ​២០១៦​ នៅ​ចំណុច​ផែរ​ទី​៤​នៃ​បឹង​យក្ស​ឡោម ​ស្ថិត​នៅ​ភូមិ​ឡូ​ន ​សង្កាត់​យក្ស​ឡោម​ ក្រុង​បាន​លុង ​។ 

ស្ត្រី​​ដែល​សម្រេច​ចិត្ត​​លេប​ថ្នាំ​​ប្រភេទក្រពះធ្វើ​អត្តឃាត​​រូប​នេះ ​ ឈ្មោះ​ គុយ​ សុជាតា​ អាយុ​៣៤​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​សិ​ក ​ឃុំ​តា​អង ​ស្រុក​កូន​មុំ​ ​ជាកសិករ ។

​លោក​​នាយ​រង​នគ​រ​បាល​​ប៉ុ​ស្តិ៍រដ្ឋបាល​​តា​អង​ បានឱ្យ​​ដឹង​ថា ​ស្ត្រី​រង​គ្រោះ​មាន​ប្តី​ហើយ ​សង្ស័យ​​មាន​​សហា​យពេល​ប្តី​ដឹងរឿង​​ក៏​​​បាន​ឈ្លោះ​ប្រកែក​គ្នា​ធ្វើ​ឱ្យ ​ស្ត្រី​រង​គ្រោះ​​ខឹង​សម្បារប្តី​យ៉ាង​ខ្លាំង ​ទើប​ឈាន​ទៅ​​លេបថ្នាំ​សម្លាប់​ខ្លួន​តែ​ម្តង​ តែ​មិន​បាន​សម្រេច​ ដោយ​សារ​​បុរស​ជា​​ប្តី​​ដឹក​​ទៅ​​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ជួយ​សង្គ្រោះ​ ទាន់​ពេលវេលា​ ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​ ​៕​

ខឹង​ប្តី​​ចោទថាមាន​សាហាយ​ លេប​ថ្នាំ​សម្លាប់​ខ្លួន​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត