អាជ្ញាធរ​រាជធានី​ភ្នំពេញ បង្កើន​ការងារ​ដាក់លូ​ទ្វេដង ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច​

ភ្នំពេញ: "​ក្នុង​យុទ្ធនា​ការដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច ក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​ឆ្នាំ​២០១៥ កន្លងមកនេះ សាលា​រាជធានី​ភ្នំពេញ បានដាក់​បណ្តាញ​លូ​គ្រប់​ប្រភេទ បាន​ប្រវែង​សរុប ១១៧ គីឡូម៉ែត្រ គឺ​កើនឡើង​ជាង ២​ដង ធៀប​នឹង​ឆ្នាំ​២០១៤​។ ស្ថិតិ​បណ្តាញ​លូ​ក្នុង​រាជធានី​ភ្នំពេញ កន្លងមក មាន​ប្រវែង​សរុប ៥១៥ គីឡូម៉ែត្រ ហើយ​គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតិ​បណ្តាញ​លូ​ថ្មី កើន​ដល់​ប្រវែង ៦៣២ គីឡូម៉ែត្រ​"​។ នេះ​បើតាម​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា ក្នុង​រដូវភ្លៀង កាលពី​ឆ្នាំ​២០១៥ តំបន់​មួយចំនួន នៅ​រាជធានី​ភ្នំពេញ បាន​លិចលង់​ខ្លាំង ពិសេស​នៅ​ផ្លូវធំៗ ដូចជា មហាវិថី​កម្ពុជា​ក្រោម មហាវិថី​ម៉ៅ​សេទុង នៅ​ម្តុំ​ព្រះបរមរាជវាំង និង​ផ្សារកណ្តាល ជាដើម គឺ​ទឹកភ្លៀង​បាន​ជន់​លិច​ផ្លូវ មិនអាច​ចរាចរណ៍​បានឡើយ​។ តែ​យ៉ាងណាក៏ដោយ ក្រោយពី​ភ្លៀង​ធ្លាក់ ទឹកបាន​លូ​លឿន​ផងដែរ​។​

​យ៉ាងណាក៏ដោយ អ្នក​ភ្នំពេញ​មួយចំនួន ងឿងឆ្ងល់​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បានដាក់​បណ្តាញ​លូ​ថ្មី និង​ធំៗ ស្ទើរតែ​គ្រប់​ផ្លូវ តែ​ពេល​ភ្លៀង បែរជា​ស្ទះលូ និង​ទឹក​លិច​លើសពី​ឆ្នាំ​២០១៤​។ ម្យ៉ាងទៀត ដាក់លូ​ច្រើន​មែន តែ​កន្លែង​រំដោះ​ទឹក ដូចជា បឹងបួរ​មួយចំនួន ត្រូវបាន​ចាក់ដី​លុប ធ្វើ​ផ្ទះ​លែង​អស់ ដូច្នេះ ទោះបីជា មាន​បណ្តាញ​លូ​ច្រើន និង​លូ​ធំៗ តែ​គ្មាន​កន្លែង​ហូរ ក៏​នឹង​នៅតែ​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ នៅតែ​ប្រឈម​​នឹង​ទឹក​ជន់​លិច​ដដែល​៕​