តា​ចាស់​អាយុ​៧៩​ឆ្នាំ​រំលោភ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ

តាកែវ: តា​ចាស់​ម្នាក់​អាយុ​៧៩​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ធ្វើការ​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ ដោយសារ​ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅលើ​ក្មេងស្រី​ម្នាក់​អាយុ​១៣​ឆ្នាំ តែ​មិនបាន​សម្រេច​នោះទេ ។​

 ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ នៅផ្ទះ​របស់​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ស្ទឹង ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ តាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​ក្មេងស្រី​រងគ្រោះ ។​

​លោក យ៉ង់ វណ្ណ​ធី អធិការ​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ភោគ គង់ ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។ ក្រោយពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ​បានមក​ប្រាប់​ម្ដាយ​នាង ពី​រឿង​ជនសង្ស័យ​រំលោភ​នាង ភ្លាមនោះ​ម្ដាយ​របស់​ក្មេងស្រី​រងគ្រោះ បានមក​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ​តែម្ដង ។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា រូបគាត់​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅលើ​ក្មេងស្រី​រងគ្រោះ​ពិតប្រាកដ​មែន ប៉ុន្តែ​មិនបាន​សម្រេច​ទេ​៕  

តា​ចាស់​អាយុ​៧៩​ឆ្នាំ​រំលោភ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ