នារី​ម្នា​ក់បាន​ព្យាយាម​រត់​ចេញពីផ្ទះ​ដោយសារ​ខឹង​ម្ដាយ​ស្តីបន្ទោស​រឿង​និយាយ​ទូរស័ព្ទ​

តាកែវ:  នារី​ម្នា​ក់បាន​ព្យាយាម​រត់​ចេញពីផ្ទះ ដោយសារ​ខឹង​ម្ដាយ​ស្តីបន្ទោស​រឿង​និយាយ​ទូរស័ព្ទ មិន​គិត​ជួយ​ធ្វើ​ការងារ​ផ្ទះ តែ​ត្រូវ​ម្ដាយ​របស់​នាង​ដេញតាម​រហូតមកដល់​ចំណុច​បេនឡាន ផ្សារ​តាកែវ តែ​នាង​មិន​ព្រម​ឈប់ ពេលនោះ​ស្ត្រី​ជា​ម្ដាយ​បាន​ស្រែកថា​ចោរៗ ផ្អើល​ដល់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដេញ​ស្ទាក់​ចាប់បាន​ភ្លាមៗ​តែម្ដង ។
​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៩​ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី ព្រឹក​នៅ​ចំណុច​ផ្សារ​តាកែវ ស្ថិតក្នុង​ភូមិ​ថ្នល់​បែក សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​ដែល​ព្យាយាម​រត់​ចេញពីផ្ទះ​មានឈ្មោះ ចាន់ ធឿន ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅ​ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ ។

​តាម​សម្តី​ស្ត្រី​ជា​ម្ដាយ​បាន​និយាយប្រាប់​ប៉ូលិស​ថា កូនស្រី​របស់គាត់ ជា​មនុស្ស​រឹងរូស​មិនចេះ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ទេ គិតតែ​និយាយ​ទូរស័ព្ទ ហើយ​គាត់​តែងតែ​ធ្វើការ​ប្រដៅ​ជា​ញឹកញាប់​ដែរ តែ​នាង​មិន​ស្ដាប់បង្គាប់​ឡើយ លុះ​ដ​លើ​ថ្ងៃកើតហេតុ គាត់​បាន​ស្តីបន្ទោស​នាង​រឿង​និយាយ​ទូរស័ព្ទ នាង​ក៏មាន​ចិត្ត​ខឹង​ហើ​ត​រត់​ចេញពីផ្ទះ​តែម្ដង ។ ក្រោយពេល​កើតហេតុ នារី​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​នាំយក​មកកាន់​ទីស្នាក់ការ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​រួច​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​៕