សព្វថ្ងៃកម្ពុជា​មាន​បក្សី ជាង​៥០០​ប្រភេទ​ និង​គម្រប​ព្រៃ​ប្រហែល ​១០លាន​ហិកតា​

ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ  ហៅកាត់ថា USAID រកឃើញថា កម្ពុជា ជាជម្រករបស់ប្រភេទសត្វព្រៃ រុក្ខជាតិ និងជម្រកធម្មជាតិ ផ្សេងទៀត រួមទាំងប្រភេទបក្សីជាង ៥០០ ប្រភេទ និងគម្របព្រៃប្រហែល ១០លានហិកតា។

នៅព្រឹកថ្ងៃនេះ ក្រសួងបរិស្ថាន និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីភាពជាអ្នកដឹកនាំផែនដី ដើម្បីចូលរួមលើកស្ទួយ និងការពារបរិស្ថាន ឲ្យកាន់តែប្រសើរឡើង ស្របពេលដែលពិភពលោកកំពុងយកចិត្តទុកដាក់។ ក្នុងឱកាសនោះ នាយកទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍ អន្តរជាតិUSAID  ប្រចាំប្រទេសកម្ពុជា លោកស្រីរីប៊ិកកាប្លែក លើកឡើងថា កម្ពុជាសម្បូរ ទៅដោយសម្បត្តិធម្មជាតិដ៏ល្អប្រណិតនៅភូមិភាគ អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោក។ ក្នុងនោះ មានប្រភេទបក្សីជាង៥០០ប្រភេទ និងមានគម្របព្រៃ ប្រហែល១០លានហិកតា។

ជាមួយគ្នានោះ កម្ពុជាជាជម្រកព្រៃត្រូ ពិកដ៏ធំជាងគេលំដាប់ទី៣ នៅក្នុងតំបន់ និងជាប្រទេសដែលសម្បូរ ទៅដោយជីវចម្រុះច្រើនជាងគេក្នុងចំណោមព្រៃទាំង៣៤ នៅលើ សកលលោក ពោលគឺប្រទេសកម្ពុជា ត្រូវបានចាត់ទុកថាជាប្រទេស ដែលសម្បូរទៅដោយ ធនធានបរិស្ថាន។

តាមលោកស្រីរីប៊ិកកាប្លែក រដ្ឋាភិបាលអាមេរិក កំពុងជួយដល់កម្ពុជា ឲ្យទទួលបានអត្ថប្រយោជន៍ ខាងវិស័យសេដ្ឋកិច្ច ដែលកើតចេញពីការប្រើប្រាស់ដីធ្លី និងការគ្រប់គ្រង ធនធានធមុ្មជាតិប្រកប ដោយនិរន្តរភាពនៅតាមតំបន់ ដែលមានព្រៃឈើច្រើនជាងគេ បំផុតក្នុងប្រទេស។ អាមេរិច ក៏ជួយដល់ប្រជាសហគមន៍ នានាឲ្យគ្រប់គ្រង បានយ៉ាងល្អប្រសើរ នូវធនធានធម្មជាតិ របស់ខ្លួន និងថែមទាំងជួយបង្កើន ទិន្នផលកសិកម្ម នៅខេត្តជុំវិញបឹងទន្លេសាប៕

សព្វថ្ងៃកម្ពុជា​មាន​បក្សី ជាង​៥០០​ប្រភេទ​ និង​គម្រប​ព្រៃ​ប្រហែល ​១០លាន​ហិកតា​