ភាស៊ី​ទីសត្ត​ឃាដដ្ឋាន​ ស្រុក​មេមត់​បញ្ឈប់​ឈ្មោះ​ ឈុន វុត្ថា មិនឲ្យ​បន្ត​ធ្វើ​អាជីវកម្ម​

ត្បូងឃ្មុំ៖ លោក ង៉ូវ ប៉ាក់ អ្នកវិនិយោគភាស៊ី ទីសត្តឃាដដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងកាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះថា លោកបានបញ្ឈប់ឈ្មោះ ឈុន វុត្ថា មិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្ម ពិឃាតសត្វក្នុង ស្រុកមេមត់ទៀតទេ ដោយមូលហេតុ ឈ្មោះ ឈុន វុត្ថា បានបង្កបញ្ហា ជាច្រើនក្នុងដែនសមត្ថកិច្ច នៃទីសត្តឃាដស្រុកមេមត់។

លោក ង៉ូវ ប៉ាក់ បានឲ្យដឹងថា ប្រការដែលខាងលោក សម្រេចមិនអនុញ្ញាតឲ្យឈ្មោះ ឈុន វុត្ថា មានទីលំនៅភូមិខ្នងក្រពើ ឃុំមេមត់ ស្រុកមេមត់ ខេត្បូងឃ្មុំ បន្តធ្វើអាជីវកម្មពិឃាដសត្វក្នុងដែមសមត្ថកិច្ចរបស់លោក ដោយសារឈ្មោះនេះ កន្លងមកបានបង្កបញ្ហាជាច្រើនដូចជា យកច្បាប់ធ្វើអាជីវកម្ មរបស់ខ្លួនទៅលក់ បន្តឲ្យបុគ្គលផ្សេងចំនួន ៣នាក់ទៀតក្នុង១ឆ្នាំ បានប្រាក់ ១៦លាន ៥សែនរៀល និងដើរបំផុសបំផុលបង្កបញ្ហា បង្កភាពអាណាធិបតេយ្យ ក្នុងដែនសមត្ថកិច្ច ទីសត្តឃាដដ្ឋានស្រុកមេមត់ មិនគោរពគោលការណ៍ របស់ទីសត្តឃាដដ្ឋាន រំលោភបំពានលើ សេចក្តីសម្រេចលេខ៖ ២២១ សសរ កច ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១ របស់សាលាខេត្តកំពង់ចាម ស្តីពីការប្រគល់សិទ្ធិឲ្យ ធ្វើវិនិយោគនិងធ្វើអាជីវកម្ម ភាស៊ីទីសត្តឃាដ។

លោក ង៉ូវ ប៉ាក់ បានបញ្ជាក់ថា បច្ចុប្បន្ន បើទោះជាខាងលោក បានបញ្ឈប់អាជីវកម្ម ពី ឈ្មោះ ឈុន វុត្ថានោះហើយក្តី ប៉ុន្តែបុគ្គលនេះនៅ តែបន្តធ្វើការពិឃាដសត្ វលក់រាល់ថ្ងៃ ក្នុងស្រុកមេមត់។  ទាក់ទិនករណីខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនអាចសុំការបំភ្លឺពី លោក ឈុន វុត្ថា បាននៅឡើយទេនៅរសៀលថ្ងៃដដែលនេះ  ៕

ភាស៊ី​ទីសត្ត​ឃាដដ្ឋាន​ ស្រុក​មេមត់​បញ្ឈប់​ឈ្មោះ​ ឈុន វុត្ថា មិនឲ្យ​បន្ត​ធ្វើ​អាជីវកម្ម​

លោក ឈុន វុត្ថា