ពលរដ្ឋ ភាគច្រើន លើសលុបគោរព ច្បាប់ចរាចរណ៍

ភ្នំពេញ៖ ពលរដ្ឋកម្ពុជាច្រើន លើសលុបនាំគ្នាគោរពច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី នៅពេលដែលច្បាប់នេះ បានអនុវត្តន៍នារយះពេល ប៉ុន្មានថ្ងៃនេះ  ទាំងអ្នកបើកបរ និងអ្នករួមតំណើរជាមួយ មានការពាក់មួកសុវត្ថិភាព អ្នកបើករថយន្តមាន ពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាព ម៉ូតូមានកញ្ចក់មានស្លាកលេខត្រឹមត្រូវ។

លោកគាត ចន្ថារិទ្ធអ្នកនាំពាក្យ អគ្គស្នងការនគបាលជាតិ បានមានប្រសាសន៍ កាលពីថ្ងៃទី១០ មករា ឆ្នាំ២០១៦ថា ប្រជាពលរដ្ឋ ច្រើនលើសលុបចូលរួម គោរពច្បាប់ចរាចរណ៍ ទោះជាមិនបាន ១០០% តែភាគច្រើនគឺអនុវត្តន៍ ត្រឹមត្រូវតាមច្បាប់កំណត់។

លោកបន្តថា៖ "ការទៅទិញមួក គឺឃើញមានច្រើនទាំងរាជធានីភ្នំពេញ ទាំងតាមខេត្ត ពីមុនម៉ូតូខ្លះ ឡានខ្លះដែលធ្លាប់តែប៉ូលីសហៅ គេចចុះ គេចឡើងតែឥឡូវអត់ទេ គឺគាត់បង្កលក្ខណៈអោយប៉ូលីសគឺបានបំពេញភារកិច្ចត្រួតពិនិត្យបណ្ណបើកបរ ត្រួតពិនិត្យលក្ខណៈយាន្ត របស់គាត់ លក្ខណៈបច្ចេកទេស ដោយគឺថាគោរពគ្នា ទៅវិញទៅមកប៉ូលីស គោរពប្រជាជន ប្រជាជនក៏គោរពភារកិច្ចរបស់ប៉ូលីស អានេះជាឥរិយាបទមួយល្អណាស់”

លោកសង្ឃឹមថា ទៅមុខទៀតប្រជាពលរដ្ឋ នឹងបន្តរួមចំណែកទាំងអស់គ្នានឹងជះមកវិញនូវការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលលោកថា គឺជាវិជ្ជមានទោះ តិចឫច្រើនពិតជាវិជ្ជមាន៕

ពលរដ្ឋ ភាគច្រើន លើសលុបគោរព ច្បាប់ចរាចរណ៍