តារាចម្រៀងលោក វណ្ណ មករា ជួបរឿងស៊យ ក្រឡាប់ឡាន២ដង ស្លាប់នៅផ្លូវជាតិលេខ៤

រាជធានីភ្នំពេញ ៖ លោក វណ្ណ មករា តារាចម្រៀង បានជួបរឿងស៊យប្រចាំជីវីត គឺក្រឡាប់ឡាន២ដងបានស្លាប់យ៉ាងអាណោចអាធម័ នៅលើនៅផ្លូវជាតិលេខ៤ ម្តុំពេជ្រនិលស្ថិតក្នុងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីវេលារំលងអធ្រាត្រឈាន ចូលថ្ងៃទី១០ មករាឆ្នាំ២០១៦ ។

មន្ត្រីប៉ូលីសចររាចរណ៍បានអោយដឹងថា លោក វណ្ណ មករា និងមិត្តភក្តិ ៤រូប ទៀត បានជួបគ្រោះថ្នាក់ចរាចរ ពេលកំពុងកំពុងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅទីក្រុង ព្រះសីហនុ ក្រោយជួបគ្រោះក្រឡាប់រថយន្ត លោក វណ្ណ មករា មិនទាន់ទទួល មរណភាពទេ ដោយគ្រាន់តែចុកទ្រូងបន្តិចតែប៉ុណ្ណោះ ។ ហើយ ត្រូវបាន រថយន្ត ពេទ្យជួយដឹកសង្រ្គោះមកកាន់ភ្នំពេញ តែជាអកុសល ពេលកំពុងដឹកមកសង្រ្គោះ ដល់ចំណុច ពេជ្រនិល រថយន្តពេទ្យ ក៏ក្រឡាប់ ម្តងទៀត បណ្តាលឲ្យ វណ្ណមករា ស្លាប់តែម្តង» ។សពរបស់លោក វណ្ណ មករា ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តសន្សំកុសល៕

តារាចម្រៀងលោក  វណ្ណ មករា ជួបរឿងស៊យ ក្រឡាប់ឡាន២ដង ស្លាប់នៅផ្លូវជាតិលេខ៤