ប្រទេសណាខ្លះ មានវប្បធម៌ ស្វាគមន៍គ្នា ដោយការសំពះ?

នៅអាស៊ីមាន ប្រទេសមួយចំនួនមានវប្បធម៌ ប្រពៃណីស្វាគមន៍គ្នា ដោយការសំពះ។ ការសំពះជាវប្បធម៌ ដ៏ប្រពៃនិងបានក្លាយជា អត្តសញ្ញាណ រួមមួយរបស់ពលរដ្ឋ តាមប្រទេសមួយ ចំនួននៅអាស៊ី។

តើជនជាតិប្រទេសណាខ្លះមានវប្បធម៌សំពះដូចគ្នា?

ជនជាតិខ្មែរមានវប្បធម៌ នៃការសំពះតាំងពី បុរាណកាលមកដើម្បី បង្ហាញពីគោរព ការគួរសម និងស្វាគមន៍ភ្ញៀវ។ ការសំពះរបស់ពលរដ្ឋខ្មែរ មានបែងចែកជាច្រើន របៀបទៅតាមវ័យ និងកាលៈទេសៈខុសៗគ្នា។

ប្រទេសណាខ្លះ មានវប្បធម៌ ស្វាគមន៍គ្នា ដោយការសំពះ?

ជនជាតិថៃ ក៏មានវប្បធម៌ការគោរពគ្នាដោយការសំពះ។ ពលរដ្ឋថៃប្រកាន់ភ្ជាប់យ៉ាងខ្ជាប់ខ្ជួនមិនថាអ្នកមាន អ្នកក្រ អ្នកមានតួនាទី ឋានៈ មុខមាត់ខ្ពង់ខ្ពស់គឺការស្វាគមន៍គ្នាដោយការសំពះជានិច្ច។

ប្រទេសណាខ្លះ មានវប្បធម៌ ស្វាគមន៍គ្នា ដោយការសំពះ?

ចំណែកឡាវ ក៏មិនខុសពីជនជាតិខ្មែរនិងថៃគឺមានវប្បធម៌សំពះដើម្បីបង្ហាញពីគោរពនិងការស្វាគមន៍គ្នាទៅវិញទៅមក។

ប្រទេសណាខ្លះ មានវប្បធម៌ ស្វាគមន៍គ្នា ដោយការសំពះ?

ចំណែកឥណ្ឌា និងស្រីលង្កាក៏មានវប្បធម៌ការស្វាគមន៍គ្នាដោយការសំពះជាអត្តសញ្ញាណជាតិរបស់ពួកគេដែរ។

ប្រពភព៖ news.sabay.com.kh

  • ប្រទេសណាខ្លះ មានវប្បធម៌ ស្វាគមន៍គ្នា ដោយការសំពះ?已关闭评论
  • 31 views
  • Hide Sidebar
    A+
Publish on:2016/01/10  Category:កំសាន្ត
Tags: