បញ្ហាមួយចំនួន ដែលរំខាន ដល់ការឡើងរឹង នៃលិង្គ

សុខភាព៖ បញ្ហាដែលនាំអោយ លិង្គមិនអាចរឹងកើតនោះ ច្រើនតែបណ្តាលមក ពីលំហូររបស់ឈាមតែម្តង។ ដូច្នេះ បេះដូង គួរតែធ្វើយ៉ាងណារក្សា ការងាររបស់ខ្លួនអោយបានល្អ សម្រាប់ការច្របាច់ឈាម ទៅក្នុងខ្លួនបានគ្រប់គ្រាន់ ជាពិសេស ជំនួយដល់ការឡើងរឹង របស់លិង្គតែម្តង។ អ្វីក៏ដោយអោយ តែដាក់សម្ពាធកាន់តែខ្លាំង លើបេះដូង ដូចជា ការធាត់ជ្រុល ឬការជក់បារី សុទ្ធតែនាំអោយមានបញ្ហា ដល់លិង្គទាំងអស់។

អ័រម៉ូនតេស្តូស្តេរ៉ូន គឺជាកត្តាទីពីរ ដែលមានសារៈសំខាន់ សម្រាប់ធ្វើអោយលិង្គរឹង ហើយក៏មានរឿងចម្លែកៗ ជាច្រើនទៀត ដែលប៉ះពាល់ដល់ ការផលិតរបស់វាដែរ។  


-បង្អែម

ការទទួលទាន អាហារមានជាតិផ្អែម ដូចជា ខេក (cake) មួយដុំ ឬទឹកក្រូចមួយកំប៉ុង ក៏អាចជាដើមហេតុនាំ អោយកម្រិតជាតិស្ករ ក្នុងឈាមកើតឡើង ដូច្នេះ វានឹងទៅភ្ញោចអោយផលិត អ័រម៉ូនអាំងស៊ុយលីន។ ប៉ុន្តែ តាមការសិក្សាបានអោយដឹងថា ដំណើរខាងលើនេះ បែរជាប៉ះពាល់ដល់ការផលិត របស់អ័រម៉ូនតេស្តូស្តេរ៉ូនទៅវិញទេ។

 

-ការគេងមិនបានល្អ

ការគេងរយៈពេល ៥ ម៉ោង ឬតិចជាងនេះក្នុងរយៈពេលមួយយប់ រយៈពេលពីរបីថ្ងៃ គឺគ្រប់គ្រាន់នឹងធ្វើអោយចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះបាន ១០ ភាគរយទៅហើយ ចំពោះបុរសវ័យក្មេង ដែលមានសុខភាពល្អ។ ការគេង គឺជារឿងសំខាន់ណាស់ សម្រាប់ការផលិត អ័រម៉ូនតេស្តូស្តេរ៉ូន។ ដូច្នេះហើយ បើសិនជាអ្នកមិនបានទទួលទានដំណេកគ្រប់គ្រាន់ (ជុំវិញ ៨ ម៉ោងក្នុងមួយយប់) ទេ ក៏កុំបាច់ភ្ញាក់ផ្អើលអី ទោះបីជាការឡើងរឹង របស់លិង្គមានភាពខ្សោយតិចតួចក៏ដោយ។


-កូនតូចគេងក្នុងបន្ទប់ជាមួយ

តាមការសិក្សាបានអោយដឹងថា ការដែលអោយកូនតូចគេង ក្នុងអង្រឹងក្នុងបន្ទប់ដេករបស់អ្នក ក៏អាចបន្ថយការផលិតអ័រម៉ូនតេស្តូស្តេរ៉ូនចាប់ពី ៧ ភាគរយឡើងទៅដែរ។ អ្នកប្រហែលជាគិតថា នោះអាចជាបញ្ហាបណ្តាល មកពីការគេងមិនគ្រប់គ្រាន់។ ប៉ុន្តែ ការផ្លាស់ប្តូរអ័រម៉ូនដែលបណ្តាល មកពីការចំណាយពេលវេលា នៅយប់បន្ទាប់ សម្រាប់កូនរបស់អ្នកទេ ទើបធ្វើអោយចំនួន អ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ។

 

-សណ្តែកសៀង

អាហារមួយប្រភេទនេះ មានធាតុផ្សំមួយប្រភេទ ដែលមានលក្ខណៈដូចជាអ័រម៉ូនអឺស្ត្រូសែនដែរ ដែលវាអាចប៉ះពាល់ដល់ការរក្សាទុក របស់អ័រម៉ូនតេស្តូស្តេរ៉ូន ក្នុងរាងកាយបាន។ គ្រាន់តែសណ្តែកសៀង បន្តិចបន្តួចមិនអាចបំផ្លាញចំណង់ផ្លូវភេទអ្នកបានទេ។ ប៉ុន្តែ បើរបបអាហារមានចំនួន សណ្តែកសៀងច្រើនវិញ វាពិតជាបង្កបញ្ជាទៅលើការឡើងរឹង របស់លិង្គជាក់ជាមិនខានឡើយ។


-មិនចេញពីផ្ទះ

វីតាមីន D ដើរតួនាទីសំខាន់ណាស់ សម្រាប់ការផលិតរបស់ អ័រម៉ូនតេស្តូស្តេរ៉ូន។ ការដែលមិនអាចទទួលបានវីតាមីន D គ្រប់គ្រាន់ពីពន្លឺព្រះអាទិត្យ ឬរបបអាហារទេ ចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនអាចនឹងថយចុះចាប់ពី ២០ ភាគរយឡើងទៅ។ អ្នកជំនាញបានពន្យល់ថា គ្រាន់តែចំណាយពេល ១៥ នាទី ឈរហាលថ្ងៃសោះ ក៏គ្រប់គ្រាន់នឹងទទួលបានវីតាមីន D ដែរ។

 

-រត់ហាត់ប្រាណច្រើនពេក

ការចំណាយពេលវេលា រត់ហាត់ប្រាណចាប់ពី ៦៤ គីឡូម៉ែត្រឡើងទៅ ជារៀងរាល់សប្តាហ៍ អាចនឹងធ្វើអោយចំនួនអ័រម៉ូនតេស្តូ ស្តេរ៉ូនថយចុះរហូតដល់ ១៧ ភាគរយ។ ការដែលធ្វើការរត់ច្រើនពេក អាចធ្វើអោយរំខាន ដល់ការទំនាក់ទំនងរវាងខួរក្បាល និងក្រពេញសម្រាប់ផលិតអ័រម៉ូន ជាពិសេសអ័រម៉ូនភេទប្រុសតែម្តង៕

ប្រភព៖ គេហទំព័រ www.health.com.kh

បញ្ហាមួយចំនួន ដែលរំខាន ដល់ការឡើងរឹង នៃលិង្គ