មេដឹកនាំល្អ ត្រូវប្រកាន់ គោលការណ៍ ទាំង ៣ នេះ

សុខភាព៖ ប្រសិនបើអ្នកជាមេដឹកនាំ នៅក្នុងក្រុមហ៊ុន ឬអង្គភាពណាមួយ វាមិនមែនជាការ ងាយស្រួលនោះទេ។ បើអ្នកដឹកនាំមិនបានល្អ គេនឹងរើរបម្រាស់ ឬមិនពេញចិត្ត ធ្វើការជាមួយអ្នកឡើយ ទោះបីជាអ្នកផ្តល់អត្ថប្រយោជន៍ ដល់គេច្រើនយ៉ាងណាក្តី។ ដូច្នេះ អ្នកត្រូវឆ្លាតវៃ និងដោះស្រាយបញ្ហានានា ដែលអ្នកកំពុងជួបប្រទះ និងខិតខំរៀនបន្ថែម ដើម្បីក្លាយជាមេដឹកនាំដ៏ល្អម្នាក់។

 

-និយាយអ្វី ដែលត្រូវនិយាយ

មានន័យថា ការនិយាយស្តីច្រើនឥតប្រយោជន៍ ឬមិនបានការ នឹងធ្វើឲ្យទឹកមាត់អ្នកសាប និយាយអ្វី ក៏គេមិនខ្លាចដែរ។ ប្រសិនបើអ្នកសន្យាថា ធ្វើអ្វីមួយនោះ អ្នកត្រូវធ្វើវាឲ្យបាន បើធ្វើមិនបាន កុំនិយាយឲ្យបុគ្គលិក ឬកូនចៅលឺអី។

 

-ផ្តល់ជម្រើសដល់កូនចៅ

អ្នកត្រូវចេះបត់បែន និងស្វែងយល់ពី  តម្រូវការរបស់កូនចៅ។ បើធ្វើបាន អ្នកនឹងក្លាយជាអ្នកដឹកនាំល្អ និងគួរឲ្យគោរព។ រូបមន្តមួយគឺ “ខិតខំប្រឹងប្រែងធ្វើការ ឬកសាងស្នាដៃ ដើម្បីលាងកំហុស ឬក៏សុខចិត្តចាកចេញ?” ប្រាកដណាស់ កូនចៅអ្នក នឹងជ្រើសយកចំណុចទី ១ ឬទី ២ ហើយ គឺមិនព្រមដើរចេញនោះទេ។ ពេលនោះហើយ ដែលប្រសិទ្ធភាពការងារ នឹងរីកលូតលាស់។

 

-កុំខ្សែនិយម

កុំយកបងប្អូនឯង ធ្វើធំ ដោយមិនបានសិក្សា ឲ្យបានដឹតដល់ ឬគេនោះគ្មានសមត្ថភាព។ ការលើកដាក់បងប្អូនខ្លួនឯង នឹងធ្វើឲ្យកូនចៅ អ្នកបាក់ទឹកចិត្ត ព្រោះគេនឹងគិតថា ទោះបីធ្វើល្អយ៉ាងណា ក៏មិនឈ្នះបងប្អូនអ្នកដែរ៕

មេដឹកនាំល្អ ត្រូវប្រកាន់ គោលការណ៍ ទាំង ៣ នេះ