អាការៈ​តារា​ថៃ​ Por Thridsadee​ ឆ្លង​គ្រុនឈាម​ ត្រូវ​កាត់​​ជើង​ឆ្វេង​ចោល​ ដល់​ណា​ហើយ?


អាការៈ​តារា​ថៃ​ Por Thridsadee​ ឆ្លង​គ្រុនឈាម​ ត្រូវ​កាត់​​ជើង​ឆ្វេង​ចោល​ ដល់​ណា​ហើយ?

វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​កាល​ពី​ពេល​កន្លង​ទៅ​ថា​ តារា​សម្ដែង​ថៃ​ Thridsadee “Por” Sahawong ​ដែល​ត្រូវ​បាន​វះ​កាត់​ជើង​ខាង​ឆ្វេង​ចោល​ ដោយសារ​ឆ្លង​មេរោគ​ ឥឡូវ​មាន​អាការៈ​ធូរ​ស្បើយ​បន្តិច​ហើយ​ បន្ទាប់​ពី​មមើមមាយ​អស់​បី​សប្ដាហ៍​កន្លង​ទៅ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Bangkok Coconut។

 

 

អាការៈ​តារា​ថៃ​ Por Thridsadee​ ឆ្លង​គ្រុនឈាម​ ត្រូវ​កាត់​​ជើង​ឆ្វេង​ចោល​ ដល់​ណា​ហើយ?

 

ទូទាំង​ជាតិ​ថៃ​មាន​អារម្មណ៍​​រន្ធត់​នៅ​ពេល​ឮ​ថា​ តារា​វ័យ​៣៧​ឆ្នាំ​រូប​នេះ​បាន​ឆ្លង​នូវ​ជំងឺ​គ្រុន​ឈាម។ ឥឡូវ​ខាង​វេជ្ជបណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ Ramathibodi ដែល​ Por ​ស្នាក់​ព្យាបាល​ បាន​ឲ្យ​ដឹង​ថា​ អាការៈ​រោគ​របស់​តារា​រូប​នេះ​បាន​ប្រសើរឡើង​​វិញ​​ ចាប់​តាំង​ពី​ជើង​ដែល​ឆ្លង​មេរោគ​របស់​គេ​ត្រូវ​កាត់​ដើម្បី​កុំ​ឲ្យ​មេរោគ​រាល​ដាល។

 

ឥឡូវ​នេះ​ Por​ អាច​បើក​ភ្នែក​ កម្រើក​ដៃ​ ហើយ​មុខ​របួស​នៅ​លើ​ភ្នែកគោរ​ខាង​ឆ្វេង​ កន្លែង​ដែល​ឆ្លង​មេ​រោគ​ និង​ត្រូវ​កាត់​ចោល ​ក៏​កំពុង​ជា​សះ​ស្បើយ​ហើយ​​ដែរ។

 

បច្ចុប្បន្ន​វេជ្ជបណ្ឌិត​កំពុង​តែ​ធ្វើ​ការ​តាម​ដាន​បន្ថែម​ ក្រែង​មាន​ការ​ឆ្លង​នៅ​កន្លែង​ផ្សេង​ទៀត​ ប៉ុន្តែ​ក្នុង​រយៈពេល​សង្កេត​កន្លង​មក​ឃើញ​ថា​ Por​ នឹង​វិល​ទៅ​រក​ដូច​ដើម​វិញ៕

 

ចុច​អាន៖ តារា​ស្រី​​ល្បី​៥​រូប​​​​ត្រូវ​អ្នក​ប្រមាញ់​រូបថត ថត​​​បាន​ក្នុង​ឈុត​ហែលទឹក​ដើម​ឆ្នាំ​២០១៦

 

 

ប្រភព៖  bangkok.coconuts