ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបាត់ដំបង ​៖ យុវជន​ម្នាក់​ដែល​គេ​អះអាង​ថា ទើប​ចេញពី​រោងការ​​​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​​ត្រូវ​រថយន្ត​ដឹក​ដី​បុក​ពេញទំហឹង និង​កិន​ខ្ទេច​ក្បាល​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​២និង៥០​នាទី​រសៀល​ថ្ងៃ​ទី​៩ ​មក​រា ​នៅ​ចំណុច​​ភូមិ​រំចេក​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ​។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ ប៊ុ​ន សុ​ភ័​ណ្ឌ អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ជិះ​ម៉ូតូ​ម៉ាក​ហ្សូ​ម័​រ ​ព​ណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ រីឯ​រថយន្ត​ដឹក​ដី​ក៏​គ្មាន​ស្លាក​លេខ​ដែរ ហើយ​អ្នកបើកបរ​​​រថយន្ត​​បាន​រត់គេច​ខ្លួន​ក្រោយ​ពី​​កើត​ហេតុ​ ។

ប្រភព​ដដែល​បន្ត​ថា ជន​រង​គ្រោះ​​​ជិះ​ម៉ូតូ​ឡើង​លើ​ផ្លូវ​កៅស៊ូ​​បម្រុង​​ឆ្លង តែ​ត្រូវ​រថយន្ត​ដឹក​ដី​ដែល​បើក​មក​ពី​ទិស​ខាងជើង​បុក​ពេញទំហឹង ហើយ​កិន​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​ ។
បើ​តាម​ការ​អះអាង​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ទើប​ចេញពី​រោងការ តែ​មិនដឹង​ថា ស្រវឹង​ឬ​អត់​នោះ​ទេ​ ។​

​ក្រោយ​កើត​ហេតុ ​រថយន្ត​និង​ម៉ូតូ​ជន​រង​គ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត​​ ដើម្បី​រង់​ចាំ​​ដោះស្រាយ​តាម​ផ្លូវច្បាប់ ​៕ ​

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព