ម៉ូតូ ១ គ្រឿង ជិះគ្នា​៤នាក់​ ទៅបុក​រថយន្ត ​បណ្តាល​ឲ្យ​ស្លាប់​ ៣នាក់ ម្នាក់​ទៀត​របួសធ្ងន់

កំពង់ចាម៖ បុរស៤នាក់ ជិះម៉ូតូ១គ្រឿង បានជ្រុលទៅ បុករថយន្ត មិនស្គាល់ម៉ាកពេញទំហឹង បណ្តាលឲ្យស្លាប់៣នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ នៅភូមិតាសែន ឃុំសូទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

មន្ត្រីនគរបាលស្រុក ជើងព្រៃបានឲ្យដឹងថា ក្នុងហេតុកាណ៍នោះ មានមនុស្សចំនួន៤នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស្លាកលេខ ភ.ព១ CQ  .៦០២១ បើកបរដោយឈ្មោះ ម៉ុល រាជ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

លុះអ្នកទាំង៤បានជិះមកដល់ចំណុចគីឡូលេខ៧៤ លើផ្លូវជាតិលេខ៦ ក្នុងភូមិឃុំកើតហេតុ ក៏បានទៅបុករថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បណ្តាលឲ្យស្លាប់៣នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ រថយន្តបានបើកគេចបាត់គ្មានអ្នកណាបានស្គាល់ពីអត្តសញ្ញាណរថយន្តនោះទេ។ ជនរងគ្រោះស្លាប់ ក្នុងហេតុការណ៍ នោះ ១ឈ្មោះ ចក់ ណាក់ ភេទប្រុស អាយុ២៣ឆ្នាំ .២ឈ្មោះ ម៉ុល រាជ ភេទប្រុស អាយុ១៨ឆ្នាំ និង៣ឈ្មោះ ធិន កុសល ភេទប្រុស អាយុ២១ឆ្នាំ ។ ហើយសពជនរងគ្រោះ ទាំង៣នាក់សមត្ថកិច្ច បានប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីហើយ។  ដោយឡែក ឈ្មោះ សល់ សូវ ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម៕

ម៉ូតូ ១ គ្រឿង ជិះគ្នា​៤នាក់​ ទៅបុក​រថយន្ត ​បណ្តាល​ឲ្យ​ស្លាប់​ ៣នាក់ ម្នាក់​ទៀត​របួសធ្ងន់
ម៉ូតូ ១ គ្រឿង ជិះគ្នា​៤នាក់​ ទៅបុក​រថយន្ត ​បណ្តាល​ឲ្យ​ស្លាប់​ ៣នាក់ ម្នាក់​ទៀត​របួសធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត