ចិន កាត់ទោស ជនជាប់ចោទ បួននាក់ ពាក់ព័ន្ធនឹងការបង្ហោះ វីដេអូសិច តាមអនឡាញ

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ថា ក្នុងពេល០២ថ្ងៃ គិតចាប់ពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រម្សិលមិញនេះ តុលាការប្រជាមានិតស្រុកហៃឌៀន បានធ្វើការកាត់ទោសជនជាប់ចោទ ចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីបង្ហោះ រូបភាព និងសកម្មភាពក្នុងវីដេអូសិច តាមអនឡាញ ដើម្បីទាញយកផលចំណេញ។

ទាក់ទិននឹង ការវិនិច្ឆ័យទោសនេះដែរ ត្រូវបានគេដឹងថា លោក Wang Xin ជាអតីតអ្នកចាត់ការទូទៅ នៃក្រុមហ៊ុនសេវាកម្មមួយ ឈ្មោះថា Qvod មានស្នាក់ការនៅតំបន់ ហ្ស៊ិនហ្ស៊ិន ប្រទេសចិន និងបក្សពួកចំនួន០៣នាក់ទៀត ដែលបានធ្វើការបង្ហោះរូបភាព និងសកម្មភាពវីដេអូ តាមអនឡាញទាញយក ផលចំណេញ។ ប៉ុន្តែជនដែលត្រូវចោទទាំងនេះ បានឆ្លើយបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ ក្នុងអំឡុងពេល ០២ថ្ងៃជាប់គ្នាមកនេះ។

យោងតាមច្បាប់ នៅក្នុងមាត្រា២១, មាត្រា ២៥១, នៃជំពូក២៩ និង៨៤១ នៅក្នុងសំណុំរឿង របស់មន្ត្រីប៉ូលិសដែលបានចែង ថាជនទាំងនេះជាប់ ពាក់ព័ន្ធនឹងការបង្ហោះ រូបភាពអាសអាភាស ដែលចែងក្នុងច្បាប់ក្នុងហៃឌៀនមែន ហើយជនទាំងបីនាក់ បានមានទំនាក់ទំនងនឹងក្រុមហ៊ុន Qvod ពិតប្រាកដមែន។

សម្រាប់ការបកស្រាយ របស់លោក Wang បានអះអាងថា ក្រុមហ៊ុនរបស់លោក មិនជាប់ពាក់ព័ន្ធ ព័ត៌មានទាំងនោះទេ លោក បានដាក់បន្ទុកថា រឿងនេះវាកើតចេញ ពីជនទី៣នោះទេ។

តុលាការ នឹងធ្វើការប្រកាសសាលក្រម នៅពេលក្រោយ សម្រាប់ជនជាប់ចោទទាំងបីនាក់ ហើយពួកគេនឹងទទួលទោស អស់មួយជីវិតស្របតាមច្បាប់របស់ប្រទេសចិន។

គេបានដឹងថា គិតចាប់តាំងពីឆ្នាំ២០០៧ ក្រុមហ៊ុន Qvod បានផ្តល់ និងចែកចាយខ្សែ វីដេអូតាមបច្ចេកវិទ្យា និងមានអ្នកប្រើប្រាស់កើនឡើងលើសពី ៣០០លាននាក់ឯណោះ។

សុភាចារបុរសបានបញ្ជាក់ថា ជនជាប់ចោទទាំងបួននាក់នេះ បានដឹងច្បាស់យ៉ាងច្បាស់អំពី អ្វីដែលពួកគេបានបង្ហោះឡើង ជាអំពើអាសអាភាស និងការដាក់បញ្ចំាងផងដែរ។

គេបានដឹងថា ក្នុងខែមិថុនា ឆ្នាំ២០១៤ កន្លងទៅ ក្រុមហ៊ុនមួយនេះ រងការពិន័យជាប្រាក់ ប្រមាណ ២៦០លានយ័ន ស្មើនឹង ៣៩,៦លានដុល្លារ ទាក់ទិននឹងការមិនមានសិទ្ធិគ្រប់គ្រាន់ ក្នុងការដំណើរព្រោះអាជ្ញាប័ណ្ណ របស់ក្រុមហ៊ុនអស់សុពលភាព៕