សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​៖ សម្តេច​ហ៊ុន សែន បញ្ជា​ឲ្យ​ដក​ឯកអគ្គរាជទូត ដែល​មិន​សកម្ម​ការងារ​

ភ្នំពេញ: "​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ឯកអគ្គរាជទូត​ខ្មែរ​ណា ដែល​មិន​សកម្ម​ក្នុង​ការផ្តល់សេវា​ដល់​ព​ល​រដ្ឋ​ខ្មែរ នៅក្រៅ​ប្រទេស ត្រូវតែ​ដកយក​មក​ក្នុងប្រទេស​វិញ​" នេះ​ជាការ​លើកឡើង​របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​សន្និបាត​របស់​គណបក្ស នៅ​ថ្ងៃអាទិត្យ ទី​១០​មករា​នេះ​។​

​លោក ខៀវ កាញារីទ្ធ បាន​ស្រង់​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន សរសេរ​លើ Facebook របស់លោក​។ សម្តេច​តេ​ជោ ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជ​កម្ពុជា បាន​ថ្លែង​ដូច្នេះ នៅក្នុង​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃអាទិត្យ ទី​១០​មករា​នេះ​។ សន្និបាត​រយៈពេល ២ ថ្ងៃ របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹងត្រូវ​បិទ​បញ្ចប់ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១០​មករា​នេះ​៕