ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

លោក Jurgen Klopp គ្រូបង្វឹក​ក្លិបLiverpool បាន​បង្ហាញ​តម្រុយ​ចង់​ទិញ​កីឡាករ Mario Gotze ខ្សែបម្រើ​ក្លិប​Bayern Munich ដែល​ជា​អតីត​កីឡាករ​ក្លិប​ខ្លួន​មក​លេង​ក្នុង​ទីលាន​Anfield​ជា​ថ្មី ក្រោយ​ពី​កីឡាករ​រូប​នេះ​បង្ហើប​ឱ្យ​ដឹង​ពី​អនាគត​ថា នឹង​ផ្លាស់​ចេញ​ព្រោះ​កិច្ចសន្យា​ចាស់​ជិត​អស់​សុពលភាព ។

គ្រូបង្វឹក​Liverpool មាន​គម្រោង​ទិញ​កីឡាករ​ខាងលើ​ក្នុង​តម្លៃ​ខ្លួន​៣៧​លាន​ផោន ។ បច្ចុប្បន្ន​កីឡាករ​Mario Gotze​ជាប់​កុងត្រា​លេង​ឱ្យ​ក្លិប​Bayern Munich​រហូត​ដល់​ឆ្នាំ​២០១៧ ប៉ុន្តែ​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មានការ​ពិគ្រោះគ្នា​នៅឡើយ ទោះបី​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​គ្រូបង្វឹក​Liverpool ក្ដី​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព