ផ្ទុះ​ហ្គាស​បង្ករ​ជា​អគ្គីភ័យ​បណ្តាលឱ្យ​មនុស្ស​ចំនួន ៣​នាក់​ រងរបួស​ធ្ងន់ 

អគ្គីភ័យ​មួយ​បាន​កើតឡើង​ដោយសារតែ​ផ្ទុះ​បំពង់​ហ្គាស​ឆេះ​អស់​សម្ភារៈ​មួយចំនួន និង​ បណ្តាលអោយ​បុរស​ជា​ចុងភៅ​ចំនួន ៣​នាក់ ​រងរបួស​ធ្ងន់​ និង ​ស្រាល នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​ដែលមាន​ទីតាំងនៅ​ខាងជើង​សាលា​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វត្ថ និង​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ទៅដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៤​គ្រឿង ​ចុះមក​ធ្វើ​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់​ផងដែរ​ ។​ករណី​អគ្គីភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤​ និង ៣០​នាទី​ល្ងាច ថ្ងៃទី០៦ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ភោជនីយ៍ដ្ឋាន​យីហោ ៥៤ ល្ងាច ស្រស់ ផ្ទះ​លេខ ១៥ (​ខាងជើង​របង​សាលា​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វត្ថ​) ផ្លូវ​លេខ ១៧៨ ក្នុង​សង្កាត់ ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​ ។​ តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​ខណ​:​ពេលដែល​ក្រុម​ចុងភៅ​កំពុងតែ​ធ្វើ​ម្ហូប​នៅក្នុង​កន្លែង​ធ្វើ​ម្ហូប​នៅក្នុង​ភោជនីយ៍ដ្ឋាន​ខាងលើ​នោះ ក៏​ស្រាប់តែ​ឮ​សំឡេង​ហ្គាស​ចេញពី​បំពង់​ហ្គាស​ដ៏​ធំ​មួយ​ក៏​ពួកគេ​ទាំង ៣​នាក់​នាំគ្នារ​ត់ទៅ​ផ្ទប់​ក្បាល​ទុយោ​នោះ​មិនអោយ​ហ្គាស​ចេញមក​ខាងក្រៅ​ ។​ ដោយសារ​ក្នុង​បំពង់​ហ្គាស​នោះ​ធំ និង ​មាន​ហ្គាស​ពេញ​នោះ មិនអាច​ផ្ទប់​ជាប់​ក៏បាន​ផ្ទុះ​ចំហាយ​ហ្គាស​ចេញមកក្រៅ និង ​បង្ករ​អោយមាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ រលាក​ពេញ​ខ្លួនប្រាណ​ពួក​គរ​ទាំង​ ៣​នាក់ ​បណ្តាលអោយ​រងរ​បួស​តែម្តង​ ។​

ផ្ទុះ​ហ្គាស​បង្ករ​ជា​អគ្គីភ័យ​បណ្តាលឱ្យ​មនុស្ស​ចំនួន ៣​នាក់​ រងរបួស​ធ្ងន់ 

ភា្ល​ម​នោះ​ក៏មាន​ការភ្ញាក់ផ្អើល​ទៅដល់​ក្រុម​បុគ្គលិក​ដែល​ម្រើ​ការ​នៅក្នុង​ភោជនីយ៍ដ្ឋាន​នោះ នាំគ្នា​ស្រ​វ៉េ​ស្រ​វ៉ា​រត់​ទៅយក​បំពង់​ពន្លត់អគ្គីភ័យ និង ទាញ​ទុយោ​ទឹក​យកទៅ​ធ្វើ​ការបាញ់​ពន្លត់​ទាន់ពេលវេលា និង​ បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ទៅដល់​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​នាក់​ចុះ​មកដល់​កន្លែងកើតហេតុ និង មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ៤​គ្រឿង ​ចុះមក​ធ្វើ​អន្តរាគមន៍​ផងដែរ តែ​មិនបាន​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​ឡើយ​ ។​ ក្នុងករណី​អគ្គីភ័យ​នេះដែរ​បាន​បណ្តាលអោយ​បុរស​ចុងភៅ​ចំនួន ៣​នាក់​ បាន​រងរបួស​ធ្ងន់ ​និង ​ស្រាល ដោយសារតែ​អណ្តាតភ្លើង​ឆេះ​រលាក​ពេញ​ខ្លួនប្រាណ ក៏ត្រូវ​បាន​ក្រុម​បុគ្គលិក​ដូចគ្នា​បញ្ជូនទៅ​ធ្វើការ​សង្គ្រោះ​ភា្ល​មៗ ហើយ​គ្រាន់តែ​ឆេះ​អស់​សម្ភារ​:​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​អស់​មួយចំនួន​តូច​ប៉ុណ្ណោះ ហើយ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក៏បាន​វិលត្រឡប់​ចូលទៅ​កន្លែង​វិញ​បាត់ទៅ ដោយ​មិនបាន​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​ឡើយ​៕ (ប្រភព TV5)

ផ្ទុះ​ហ្គាស​បង្ករ​ជា​អគ្គីភ័យ​បណ្តាលឱ្យ​មនុស្ស​ចំនួន ៣​នាក់​ រងរបួស​ធ្ងន់