បុរសចេះអស់រដូវដែរ?

សុខភាព៖ ដោយសារតែបុរស មិនមានការឆ្លងកាត់រយៈពេល នៃការកំនត់ច្បាស់លាស់ ទៅលើរឿងអស់រដូវនោះ, គ្រូពេទ្យមួយចំនួន សំដៅលើបញ្ហានៃការថយចុះ អរម៉ូនតេស្តូស្តេរ៉ូនពេលដែលបុរសមាន វ័យចំណាស់ជាការអស់ រដូវចំពោះបុរស។ បុរសនឹងមានការថយចុះ ការផលិតអរម៉ូនបុរសតេស្តូស្តេរ៉ូន នៅពេលដែលអាយុកាន់តែធំ ប៉ុន្តែនេះកើតមានឡើង ជាមួយនឹងបញ្ហានៃជំងឺមួយចំនួនដូចជា ជំងឺទឹកនោមផ្អែមជាដើម។ ស្របជាមួយនឹង ការថយចុះអរម៉ូនតេស្តូស្តេរ៉ូន, បុរសមួយចំនួនមាន រោគសញ្ញាដូចជា អស់កម្លាំង, ខ្សោយ, ធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវភេទ។ ទំនាក់ទនងនៃរោគសញ្ញា ទាំងនោះនៃកម្រិតនៃការថយចុះ អរម៉ូនតេស្តូស្តេរ៉ូន គឺមានភាពផ្ទុយគ្នាទៅវិញទៅមក។

មិនដូចទៅនឹង ការអស់រដូវចំពោះ មនុស្សស្រីនោះទេ, នៅពេលដែលការផលិត អរម៉ូនបានឈប់ពេញលេញនោះ, ការថយចុះ អរម៉ូនតេស្តូស្តេរ៉ូន ចំពោះបុរស គឺជាដំណើរការយឺតៗ។ ពងស្វាស មិនដូចទៅនឹងក្រពេញអូវែរទេ, មិនក្លាយជាប្រើនូវ សារធាតុផ្សេងជាតម្រូវការ ដើម្បីបង្កើតអរម៉ូនតេស្តូស្តេរ៉ូននោះទេ។ បុរសដែលមានសុខភាពល្អអាចបង្កើត មេជីវិតឈ្មោលបាន យ៉ាងល្អទោះជាមានអាយុលើសពី៨០ឆ្នាំក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ, ជាលទ្ធផល, ការប្រែប្រួលចំពោះមុខងារនៃ ពងស្វាសអាចកើតមានលឿន នៅអាយុ ៤៥ឆ្នាំ ទៅ៥០ឆ្នាំ និងយូរក្រោយអាយុ ៧០ឆ្នាំ ចំពោះបុរស៕

ប្រភព៖ គេហទំព័រ www.health.com.kh

បុរសចេះអស់រដូវដែរ?