ប្រដាប់ភេទ មានក្លិនមិនល្អ គូរធ្វើដូចម្តេច?

សុខភាព៖ ក្លិនលិង្គមិនល្អ គឺជាបញ្ហាមួយដែល កើតមានជាញឹកញាប់បំផុត។ បុរសភាគច្រើន មិនចូលចិត្តនិយាយអំពីបញ្ហានេះជាមួយនឹងគ្រូពេទ្យរបស់ពួកគេនោះទេ ប៉ុន្តែ លិង្គដែលមានក្លិនមិនល្អ អាចជាភាពអាម៉ាស់មួយ ហើយវាពិតជាមិនអាចដាស់អារម្មរណ៏ដៃគូផ្លូវភេទរបស់អ្នកបាននោះឡើយ។ ជាសំណាងល្អការកម្ចាត់ក្លិនលិង្គមិនល្អអាចធ្វើបានយ៉ាងសាមញ្ញៗ។

វិធីទាំងនោះមានដូចជា ៖

•    អ្នកប្រហែលជាចង់គិតអំពី ការកាត់ស្បែកគ្របប្រដាប់ភេទ របស់អ្នកចេញ។ គេអាចនឹងយកស្បែកដែលគ្របក្បាលលិង្គចេញ ដែលជាមូលហេតុចម្បងនៃការមានក្លិនអាក្រក់។

•    ប្រសិនបើកាត់ស្បែកគ្របប្រដាប់ភេទ គឺជាជម្រើសចុងក្រោយសំរាប់អ្នកនោះ សូមចងចាំថាអ្នកត្រូវលាងផ្នែកខាងក្នុងក្រោមស្បែកគ្របក្បាលលិង្គ របស់អ្នកទាំងស្រុងជាមួយនឹងសាប៊ូរៀង រាល់ពេលដែលអ្នកងូតទឹក។ ទាញស្បែកគ្របក្បាលលិង្គរបស់អ្នកហើយ ដុសលាងផ្នែកដែលនៅខាងក្រោមនោះថ្នមៗ។ ចូលកុំភ្លេចលាងសំអាតពងស្វាស និង ក្រលៀនអោយសោះ។

•    អ្នកប្រហែលជាចង់កាត់បន្ថយ ឬកោររោមលើប្រដាប់ភេទរបស់អ្នកផងដែរ។ ប្រការនេះពិតជានឹងជួយអ្នកអោយមានក្លិនល្អប្រសើរជាងមុន ប៉ុន្តែ សូមកុំភ្លេចថា លិង្គដែលបានកោររោមអស់ គឺមើលទៅដូចជាធំជាងលិង្គដែលមិនបានកោររោម៕

ប្រភព៖ គេហទំព័រ www.health.com.kh

ប្រដាប់ភេទ មានក្លិនមិនល្អ គូរធ្វើដូចម្តេច?