មូលហេតុ​ទាំង ៥ ដែល​មនុស្ស​ប្រុស គួរតែ​យំ​

មូលហេតុ​ទាំង ៥ ដែល​មនុស្ស​ប្រុស គួរតែ​យំ​

១. បំបាត់​ស្ត្រេ​ស ឬ​ទុក្ខ​កង្វល់​
​ជា​រៀងរាល់ថ្ងៃ ឆាកជីវិត​របស់​យើង តែងតែ​ជួប​បញ្ហា​មិនចេះចប់ ដែល​អាច​ធ្វើឲ្យ​អ្នក កើតរោគ​ស្ត្រេ​ស ឬ​តប់ប្រមល់​ក្នុង​ចិត្ត​ជា​មិនខានឡើយ​។ ពេលខ្លះ បញ្ហា​ទាំងនោះ​ធ្ងន់ធ្ងរ ឬ​ដោះស្រាយ​មិន​ចេញ​។ ស្ត្រេ​ស ជា​អ្វី​ដែល​យើង​ត្រូវ​យក​ឈ្នះ​ឲ្យបាន ដើម្បី​ងាយស្រួល​ដោះស្រាយ​បញ្ហា​ទាំងនោះ ហើយ​ការ​យំសោក អាច​បំបាត់​ស្ត្រេសបាន​។​

២. ការពារ​ការបញ្ចេញ​កំហឹង​
​នៅ​ពេល​អ្នក​ជួប​បញ្ហា ឬ​ខឹង​ខ្លាំង ការ​យំ អាច​ជួយ​ដោះស្រាយ​បញ្ហា​បាន​បន្តិចបន្តួច​។ ការ​យំ អាច​ទប់ស្កាត់​អ្នក មិន​ឲ្យ​បញ្ចេញ​កំហឹង ទៅលើ​អ្នក​ដ៏​ទៃ ដែល​ជាហេតុ​នាំ​ឲ្យ​បញ្ហា កាន់តែ​រីក​ធំ​ជាង​មុន​។​

៣. ធ្វើឲ្យ​មនុស្ស​ប្រុស​ទន់ភ្លន់​បន្តិច​
​មនុស្ស​ប្រុស​ដែល​រឹងប៉ឹង ឬ​កាច​ខ្លាំងពេក ពិបាក​នឹង​ទទួលបាន ការចាប់អារម្មណ៍ ពី​មនុស្ស​ជុំវិញ​ខ្លួន​ខ្លាំងណាស់ ជាពិសេស គឺ​មនុស្ស​ស្រី​។ ការ​យំ អាច​ធ្វើឲ្យ​មនុស្ស​ប្រុស បញ្ចេញ​ភាពទន់ភ្លន់ មនោសញ្ចេតនា ឬ​អារម្មណ៍​ជា​មនុស្ស​ម្នាក់​ពិតប្រាកដ ដែល​មិនមែន​ជា​មនុស្ស​គល់ឈើ​នោះទេ​។​

៤. ជា​គម្រូ សម្រាប់​ក្មេងៗ​ថា ការ​យំ មិនមែន​ជា​ភាពទន់ខ្សោយ របស់​មនុស្ស​ប្រុស​ឡើយ​
​កូនក្មេង តែងតែ​មើល ឬ​យកតម្រាប់​តាម​មនុស្ស​ចាស់ ដូច្នេះ បើ​អ្នក​ជា​មនុស្ស​ប្រុស​ដែល​ចេះ​យំ នោះ​កូន​របស់​អ្នក ក៏​នឹង​យល់ថា ការ​យំ វា​មិន​អី​នោះ​ទេ​។ ការ​យំ ជាការ​បញ្ចេញ​នូវ​អារម្មណ៍ និង​មនោសញ្ចេតនា​ផ្ទាល់ខ្លួន​។​

៥. ការ​យំ ធ្វើឲ្យ​សុខភាព​ល្អ​
​ការសិក្សា​បាន​បង្ហាញថា មនុស្ស​ប្រុស ដែល​ចេះ​យំ ច្រើន​តែ​មាន​សុខភាព​ល្អ និង​រស់​បាន​យូរ​ជាង​មនុស្ស​ប្រុស ដែល​មិន​ចេះ​យំ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។