ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

​​ខេត្ត​កំពង់ធំ ៖ អាណា​ព្យាបាល ជីដូន​ជីតា ព្រមទាំង​​អ្នក​ភូមិ​​​​ច្រើន​នាក់ ដែល​រស់នៅ​ក្នុងភូមិ​ម្នា​វ សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន នៅ​ព្រឹក​ថ្ងៃ​១០ ខែមករា ឆ្នាំ​២០១៦​ ​​បាន​នាំ​គ្នា​លើកដៃ​​​សំពះ​អង្វរសុំ​សេចក្តី​ស​ន្តោសខន្តី​អភ័យទោស​អំពី​សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​ ឈ្មោះ ​ម៉ា​ន់ សំ​អ៊ា​ន់ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ រស់នៅ​ជាមួយ​​​ឪពុក​ម្តាយ​ក្នុង​ភូមិ​ឃុំ​ខាងលើ ដែល​បាន​បង្ហោះ​ហ្វេ​សប៊ុក​ប្រ​មាថ​មើលងាយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​កិត្តិយសដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​​​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៦ ។​

​លោក ឃឹម អឿ​ន អាយុ​៥១ឆ្នាំ ត្រូវជា​ឪពុក និង​អ្នកស្រី ចេ​ង លី អាយុ​៥០ឆ្នាំ​ ត្រូវជាម្តាយ ​ឈ្មោះ ​ម៉ា​ន់ សំ​អ៊ា​ន់​ ​​បាន​​លើកដៃ​សំពះ​សុំ​ក្តី​មេត្តាករុណា​​សន្តោស​​ប្រណី​ទោស​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​​ទង្វើ​កូនប្រុស​របស់​គាត់​​ ដែល​ខ្វះ​ការ​ពិចារណា​គិត​ខ្លី ​ហ៊ាន​ប្រមាថ​​សម្តេច​តេ​ជោ ​​ដោយសារ​តែ​រៀនសូត្រ​បាន​តិច​តូច​ខ្វះ​ការ​អប់រំ​ ទើប​​​ប្រព្រឹត្ត​​ទង្វើ​ខុស​ឆ្គង​ដ៏​ធំនេះ ។ ​ហើយ​ការ​ដែល​​បង្ហោះ​ទៀត​សោ​ធ ​ក៏​ពួក​គាត់​ពុំ​បានដឹង​ទេ​ ​ដូច្នេះ​ហើយ​មាន​តែ​ម្រាមដៃ​សំពះ​អង្វរ​លុនតួ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន លើកលែងទោស​ដល់​កូន​គាត់​ដោយ​សេចក្តី​អនុគ្រោះ​ ។​

​លោក ប៉ិច ជា អាយុ​៦៩​ឆ្នាំ​ ​​ជា​ប្រធាន​ភូមិ​ម្នា​វ និង​ត្រូវជា​ជីតា​បង្កើត​របស់​ឈ្មោះ ​ម៉ា​ន់ សំ​អ៊ា​ន់ ក៏​បាន​សន្យា​ថា ថ្ងៃក្រោយ​នឹង​​អប់រំ​ចៅ​ឲ្យ​បាន​ល្អ មិន​ឲ្យ​មានការ​ថ្លោះ​​ធ្លោយ​​ព្រហើន​​យ៉ាង​ដូច្នេះ​ទៀត​នោះ​ទេ​ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព